ព័ត៌មាន

បុគ្គលិកក្រុមហ៊ុនសាមសុងស្ម័គ្រចិត្តបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម

បន្ទាប់ពីកម្មវិធីយុទ្ធនាការមួកសុ​វត្ថិភាពនៃសកម្មភាពសង្គមក្នុងប្រទេសកម្ពុជាទើបតែបានបពា្ចប់ថ្មីៗរួចមក​ សាមសុងក៏នៅតែបន្តសកម្មភាពសង្គមរបស់ខ្លួនយ៉ាងសកម្មដោយបានរៀបចំកម្មវិធីថ្មីមួយទៀតដែលរៀបចំធ្វើទ្បើងកាលពីថ្ងៃទី16 ខែធ្នូ ឆ្នាំ 2016 នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

 image

កម្មវិធីនេះជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។ ជាក់ស្តែង សកម្មភាពស្ម័គ្រចិត្តបរិច្ចាគឈាមរបស់បុគ្គលិកសាមសុងថ្ងៃនេះគឺធ្វើទ្បើងក្នុងគោលបំណងសំខាន់ដើម្បីជួយសង្រ្គោះជីវិតមនុស្ស  និងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនឲ្យបានយល់ដឹងអំពីតួនាទីរបស់ឈាមក្នុងការជួយដល់អ្នកជម្ងឺជាច្រើនកំពុងត្រូវការឈាមរបស់យើងទាំងអស់គ្នាឲ្យសមស្របទៅនឹងពាក្យថា “សង្រ្គោះជីវិត ​បរិច្ចាគឈាមថ្ងៃនេះ”។ 

image

លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុនថៃសាមសុង អេទ្បិចត្រូនិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យមូយនេះក្នុងការចែករំលែកសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ទៅដល់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា តាមរយៈការបរិច្ចាគឈាមដើម្បីជួយសង្រ្គោះជីវិតបងប្អូនដែលត្រូវការឈាមជាបន្ទាន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗ”។

 image

អ្នកស្រី​​ សុង​​​​​​​​​​​​ ​​​​​សុទ្ធា​ បុគ្គលិកសាមសុងប្រកបដោយទឹកមុខសប្បាយរីករាយបានបង្ហាញចំណាប់អារម្មណ៍ថា៖ ខ្ញុំពិតជាមានមោទនភាពដែលបានមកបរិច្ចាគឈាមដែលរៀបចំដោយក្រុមហ៊ុនសាមសុង។ ចេញពីសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ផ្តើមចេញពីយើងម្នាក់ៗ ដូច្នេះយើងគួរតែបំផុសវា និងចែករំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតហើយ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាសង្គមរបស់យើងនឹងពោរពេញដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់រវាងគ្នា និងគ្នាជាក់ជាពុំខាន”។

 image

image

​ជាចុងក្រោយ ក្រុមហ៊ុនក៏សូមអំពាវនាវដល់សាធារណជនឲ្យចូលរួមជួយគាំទ្រក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអោយបានច្រើនដើម្បីជួយសង្រ្គោះជីវិតអ្នកជម្ងឺដែលមានតម្រូវការឈាម។

  image

image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global