ព័ត៌មាន

ការអាប់ឌែតសុវត្ថិភាពប្រចាំខែធ្នូអាចដំណើរការបានហើយនៅលើ Samsung Galaxy A5 (2017)

ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញនូវប្រព័ន្ធសុវត្ថិភាពសម្រាប់ខែធ្នូទៅកាន់ទូរស័ព្ទ Galaxy A5 (2016) ដែលមានទំហំ 11MB ជាមួយនឹង Firmware ជំនាន់ XXS3BPLA ។ ការអាប់ឌែតនូវប្រព័ន្ធសុវត្ថិភាពនេះដាក់ដំណើរការហើយនៅទូទាំងទ្វីបអ៊ឺរ៉ុប ហើយតំបន់ជាច្រើនទៀតនឹងអាចដំណើរការនាពេលឆាប់ៗនេះ។

image

ប្រសិនបើលោកអ្នកកំពុងតែប្រើប្រាស់នូវទូរស័ព្ទ Galaxy A5 (2016) ហើយមិនទាន់បានទទួលនូវការអាប់ឌែតសុវត្ថិភាពនោះអាចចូលទៅឆែកមើលបាននៅក្នុង Settings ៕

image