ព័ត៌មាន

ក្រុមហ៊ុន Samsung SDI នៅតែបន្តរការផលិតថ្មសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S8

ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសអំពីរបាយការណ៍នៃមូលហេតុនៃបញ្ហាផ្ទុះរបស់ទូរស័ព្ទ Galaxy Note 7 របស់ខ្លួន ប៉ុន្តែនៅក្នុងរបាយការណ៍នេះត្រូវបានគេដឹងថាមិនបាននិយាយអ្វីពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនផលិតថ្ម Samsung SDI នោះទេ។

image

បើយោងទៅតាមពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុន Samsung នៅតែជ្រើសរើសនូវក្រុមហ៊ុន Samsung SDI ជាអ្នកទទួលបន្ទុកក្នុងការផលិតនូវថាមពលថ្មរបស់ខ្លួនដដែលហើយមិនមែនជាក្រុមហ៊ុន LG ឬ ក្រុមហ៊ុន TDK នោះទេ។ ទូរស័ព្ទត្រកូល Galaxy A (2017) ដែលត្រូវបានដាក់លក់នៅក្នុងប្រទេសរុស្សី និងប្រទេសម៉ាឡេស៊ីដំបូងគេបំផុតនៅក្នុងខែនេះប្រើប្រាស់នូថ្មដែលផលិតឡើងដោយក្រុមហ៊ុន Samsung SDI ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SDI នៅមិនទាន់បានបញ្ជាក់នៅឡើយទេថាជាអ្នកផ្គត់ផ្គង់ថាមពលថ្មសម្រាប់ទូរស័ព្ទ Samsung Galaxy S8 ដែរឬអត់នោះ។ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ក្រុមហ៊ុន Samsung មានទំនុកចិត្តទៅលើក្រុមហ៊ុន SDI ដែលទទួលបន្ទុកក្នុងការផលិតនូវថ្មសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទស៊េរីថ្មីរបស់ខ្លួននោះ៕