ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy J3 Emerge ទទួលបានវិញ្ញាបនប័ត្រ Wi-Fi និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Nougat

ទូរស័ព្ទ Samsung Galaxy J3 Emerge ទើបតែបានបង្ហាញខ្លួនថ្មីៗនេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Marshmallow យ៉ាងណាមិញពេនេះវាបានទទួលវិញ្ញាបនប័ត្រ Wi-Fi ហើយថែមទាំងអា​ចធ្វើការអាប់ឌែតទៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថែមទៀត។

image

ទូរស័ព្ទនេះមានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ HD ប្រើប្រាស់នូវបន្ទះឈីប Snapdragon 430 SoC រ៉េមទំហំ 1.5GB មេម៉ូរីក្នុងម៉ាស៊ីនទំហំ 16GB កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាខាងមុខទំហំ 2MP ហើយមានថ្មដែលមានកម្លាំងថាមពល 2600mAh ថែមទៀតផង៕

image