ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A9 Pro (2016) បានពង្រីកខ្លួនទៅដល់ទ្វីបអ៊ឺរ៉ុបហើយ!

ទូរស័ព្ទ Samsung Galaxy A9 Pro (2016) ត្រូវបានចាត់ទុកថាជាស្មាតហ្វូនមួយដែលទទួលបានចាប់ងអារម្មណ៍យ៉ាងខ្លាំងនៅក្នុងឆ្នាំ 2016 ។ ស្មាតហ្វូននេះត្រូវបានចាប់ផ្តើមដាក់លក់នៅក្នុងខែមីនា ឆ្នាំមុននេះប៉ុន្តែវាដាក់លក់តែនៅក្នុងប្រទេសតំបន់អាស៊ីតែប៉ុណ្ណោះ។

image

ពេលនេះ ទូរស័ព្ទនេះបានចាប់ផ្តើមវាយលុកទីផ្សារប្រទេសនៅតំបន់អ៊ឺរ៉ុបហើយ។ ទូរស័ព្ទ Samsung Galaxy A9 Pro (2016) ប្រើប្រាស់នូវបន្ទះឈីប Snapdragon 652 អេក្រង់ទំហំ 6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p រ៉េមក្នុងម៉ាស៊ីនទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងថ្មដែលមានកម្លាំងខ្លាំងដល់ទៅ 5000mAh ថែមទៀតផង។ កាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទនេះមានទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលហើយវាមានវិមាត្រ 161.7 x 80.9 x 7.9 mm ទំងន់ 210 ក្រាម និងប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ថែមទៀត។ វាមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសដូចជាពណ៌មាស ពណ៌ខ្មៅ និងពណ៌ស៕