ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសបង្ហាញនូវទូរស័ព្ទ Galaxy C7 Pro ដែលពិតជាទាក់ទាញ ទាន់សម័យបំផុត!

ពេលនេះ ពាក្យចចាមអារ៉ាមដែលបាននិយាយអំពីទូរស័ព្ទ Samsung Galaxy C7 Pro នោះបានបញ្ចប់ហើយដោយសារតែទូរស័ព្ទនេះបានដាក់បង្ហាញខ្លួនជាផ្លូវការនៅលើគេហទំព័ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េហើយ។ ទូរស័ព្ទ Galaxy C7 Pro មានអេក្រង់ទំហំ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p Super AMOLED ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ។

image

ទូរស័ព្ទនេះដំណើរការដោយបន្ទះឈីប Snapdragon 625 14nm ដែលមានល្បឿន 2.2 GHz រ៉េមក្នុងម៉ាស៊ីនទំហំ 4GB កាមេរ៉ាខាងក្រោយទំហំ 16MP ភ្ជាប់ជាមួយនឹង​f/1.9 Aperture ដែលអាចថតវីដេអូក្នុងកម្រិត FullHD@30fps ។ វាមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB រន្ធកាតបន្ថែម microSD និងប្រើប្រាស់នូវមុខងារ Always-On Display និងប្រព័ន្ធ Samsung Pay ផងដែរ។ ការកម្មង់ទិញទូរស័ព្ទនេះនៅក្នុងប្រទេសចិនចាប់ផ្តើមពីថ្ងៃទី 16 ខែមករានេះតទៅ ហើយវានៅមិនទាន់មានព័ត៌មានអំពីការដាក់លក់ទូរស័ព្ទនេះទៅកាន់ទីផ្សារផ្សេងទៀតនៅឡើយនោះទេ៕