ព័ត៌មាន

ទូរស័ព្ទ Samsung ជាច្រើនស៊េរីទៀតនឹងអាចប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat បាននាពេលឆាប់ៗនេះ!

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានផ្ញើរចេញនូវប្រព័ន្ធប្រតិបត្តិការ Android Nougat ទៅកាន់ស្មាតហ្វូន​ Galaxy S7 និង​ Galaxy S7 Edge (តាំងពីថ្ងៃទី 17 ខែមករា) ប៉ុន្តែសម្រាប់ស្មាតហ្វូនជាច្រើនស៊េរីទៀតអាចនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat នេះដោយចាប់ផ្តើមពីឆមាសទី ១ ឆ្នាំនេះទៅ។

image

សម្រាប់ម៉ូដែល Galaxy S6 និង Galaxy Note 5 រួមទាំងត្រកូលទូរស័ព្ទ Galaxy A3, Galaxy A5, Galaxy A7, Galaxy A8, Galaxy Tab A ដែលប្រើប្រាស់នូវប៊ិក S Pen និងប្រព័ន្ធប្រតិបត្តិការ Tab S2 (LTE) ។ ការអាប់ឌែតទៅលើប្រព័ន្ធប្រតិបត្តិការ Android Nougat អាចជួយពង្រឹងទៅលើការប្រើប្រាស់នូវ Multi-Window និង Performance Mode (សម្រាប់ Game Launcher និង Tools) រួមទាំងការប្រើប្រាស់នូវ Direct Reply នៅក្នុងសាររំលឹក Notifications ផងដែរ៕