ព័ត៌មាន

បែកធ្លាយ បន្ទះផ្ទាំងកញ្ចក់របស់ទូរស័ព្ទ Galaxy S8 ពិតជាស្រស់ស្អាត ទាក់ទាញបំផុត!

នៅរយៈពេលប៉ុន្មានថ្ងៃនេះ មនុស្សម្នាក់បានបង្ហោះនៅលើបណ្តាញសង្គម Twitter អំពីរូបភាពថ្មីមួយដែលអះអាងថាជាកញ្ចក់អេក្រង់របស់ទូរស័ព្ទ Galaxy S8 ដែលមានទំហំអេក្រង់ពីរផ្សេងគ្នា (អេក្រង់កោង) ។ រូបភាព Renders ថ្មី និងវិមាត្ររបស់វាត្រូវបានបែកធ្លាយ ហើយប្រសិនបើយើងនឹកឃើញទៅដល់ស្មាតហ្វូន Galaxy Note 7 នោះវាប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅភ្នែក Iris Scanner ផងដែរ។

image

នៅក្នុងសារបង្ហោះនេះបានបង្ហាញអំពីរូបភាពអេក្រង់ដែលមនុស្សជាច្រើនគិតថាវាជារឿងពិត ប៉ុន្តែគ្រាន់តែប្រភពនេះមិនទាន់ច្បាស់ 100% នោះទេ។ បើពិនិត្យមើលទៅលើអេក្រង់របស់ Galaxy S8 នេះវាពិតជាមានគែមព័ទ្ធជុំវិញអេក្រង់តូចមែនទែន ហើយទូរស័ព្ទនេះប្រហែលជាប្រកាសបង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនា ហើយការដាក់លក់ប្រហែលជានៅខែមេសា។ តើលោកអ្នកមានអារម្មណ៍បែបណាដែរសម្រាប់បន្ទះអេក្រង់កញ្ចក់នេះ? តើលោកអ្នកគិតថាអេក្រង់កញ្ចក់នេះជារឿងពិតនោះទេ?