ព័ត៌មាន

ស្មាតហ្វូនត្រកូល Samsung Galaxy A (2017) បានបង្ហាញខ្លួននៅក្នុងទឹកដីនៃចក្រភពអង់គ្លេស

ស្ងាត់ៗ ក្រុមហ៊ុន Samsung បានចាប់ផ្តើមដំណើរការលក់នូវស្មាតហ្វូនត្រកូល Galaxy A (2017) នៅជុំវិញពិភពលោក ហើយពេលនេះការដាក់លក់បានបន្តរទៅដល់ទឹកដីចក្រភពអង់គ្លេសហើយ។ ស្មាតហ្វូន Galaxy A7 (2017) នៅមិនទាន់បានដាក់លក់នៅឡើយទេសម្រាប់ទីផ្សារនៅក្នុងទី្វបអ៊ឺរ៉ុបមួយចំនួនហើយនៅលើហាងទំនិញអនឡាញ លោកអ្នកអាចរកទិញបាននូវស្មាតហ្វូន Galaxy A3 (2017) និង Galaxy A5 (2017) និងបណ្តាហាងចែកចាយជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិច។

image

ស្មាតហ្វូន Galaxy A3 (2017) មានទំហំអេក្រង់តូចជាងគេគឺត្រឹមតែ 4.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD និងបន្ទះឈីប Exynox 7870 រ៉េមក្នុងម៉ាស៊ីនទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងរន្ធដោត microSD កាតផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow និងមានតម្លៃលក់ត្រឹមតែ 279 ផោនជាមួយនឹង 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ (Black Sky) ពណ៌មាស (Gold Sand), ពណ៌ទឹកសមុទ្រ (Blue Mist) និងពណ៌ Peach Cloud ។

ចំនែកស្មាតហ្វូន Galaxy A5 (2017) វិញមានអេក្រង់ទំហំដល់ទៅ 5.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ Full HD បន្ទះឈីប Exynos 7880 រ៉េមក្នុងម៉ាស៊ីនទំហំ 3GB និងម៉េមូរីទំហំ 32GB ។ ស្មាតហ្វូននេះបានដាក់លក់នៅក្នុងតម្លៃ 369 ផោន និងមាន 4 ពណ៌សម្រាប់ជ្រើសរើសដូចទៅនឹង Galaxy A3 (2017) ផងដែរ។ ស្មាតហ្វូន Galaxy A (2017) នេះមានការរចនារូបរាងកាន់តែស្រស់ស្អាត និងបំពាក់នូវមុខងារមិនជ្រាបទឹកថែមទៀតផង៕