ព័ត៌មាន

កាមេរ៉ា Samsung Gear 360 ដាក់លក់នៅក្នុងតម្លៃត្រឹមតែ 226 ដុល្លារតែប៉ុណ្ណោះ

ប្រសិនបើលោកអ្នកប្រថា្នចង់ទិញនូវកាមេរ៉ា Gear 360 របស់ក្រុមហ៊ុន Samsung នោះលោកអ្នកគួរតែស្វែងរកទិញនូវកាមេរ៉ានេះនៅក្នុងហាងលក់រាយជាច្រើនជាពិសេសនៅក្នុង Amazon ដែលផ្តល់នូវតម្លៃពិសេសត្រឹមតែ 225.99 ដុល្លារតែប៉ុណ្ណោះដែលកាលពីមុនវាមានតម្លៃដល់ទៅ 350 ដុល្លារ។

image

សម្រាប់ក្រុមហ៊ុន Samsung នៅសហរដ្ឋអាមេរិចបានដាក់លក់នូវ Gear 360 នេះនៅក្នុងតម្លៃ​ 349.99 ដុល្លារអាមេរិច ដែលមានន័យថាប្រសិនបើលោកអ្នកកម្មង់ទិញនៅលើ Amazon នោះលោកអ្នកនឹងចំណេញទឹកប្រាក់ដល់ទៅ 124 ដុល្លារអាមេរិច៕