ព័ត៌មាន

បន្ទះឈីបថ្មី Exynos 9 របស់ក្រុមហ៊ុន​ Samsung អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy S8

កាលពីឆ្នាំមុននេះ ស្មាតហ្វូន Samsung Galaxy S7 និង S7 Edge បានប្រើប្រាស់នូវបន្ទះឈីប Exynos 8 Octa ឬ Snapdragon 820 របស់ក្រុមហ៊ុន​ Samsung ។ នៅឆ្នាំនេះវិញ វាមានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 825 ថ្មីចុងក្រោយរបស់ក្រុមហ៊ុន។

image

ក្រុមហ៊ុន Samsung ប្រហែលជាបង្ហាញនូវស្មាតហ្វូនពីរស៊េរីម៉ូដែលគឺ Galaxy S8 និង​ Galaxy S8+ ដែលប្រើប្រាស់នូវបន្ទះឈីបផ្សេងគ្នា។ នៅក្នុងរូបភាព Teaser មួយបានបង្ហាញថា បន្ទះឈីប Exynos 9 អាចនឹងប្រកាសបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះ ហើយវាពិតជាដាក់ឱ្យប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 ជាក់ជាមិនខាន។ បន្ទះឈីបនេះអាចនឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ ហើយ Exynos 9 នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 10nm ថ្មីបំផុតពីក្រុមហ៊ុន Samsung ៕