ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S7 និង S7 Edge អាចប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat បានហើយ!

បន្ទាប់ពីក្រុមហ៊ុន T-Mobile បានបញ្ចេញនូវការអាប់ឌែតសម្រាប់ Samsung ស៊េរីថ្មីនោះ ពេលនេះក្រុមហ៊ុន AT&T ក៏ចាប់ផ្តើមធ្វើការអាប់ឌែតប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat សម្រាប់ស្មាតហ្វូន Galaxy S7 និង S7 Edge របស់ខ្លួនផងដែរ។ នៅក្នុងការអាប់ឌែតនេះ វាមានទំហំដល់ទៅ 1.6GB ដែលប្រើប្រាស់នូវជំនាន់ G930AUCU4BQA6 សម្រាប់ស្មាតហ្វូន Galaxy S7 និងជំនាន់ G935AUCU4BQA6 សម្រាប់ Galaxy S7 Edge ។

image

សម្រាប់ការអាប់ឌែតនៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat នេះវាបាននាំយកនូវភាពអស្ចារ្យជាច្រើនពិសេសគឺមុខងារសំខាន់ៗដែលពង្រឹងទៅលើល្បឿននៃប្រព័ន្ធដំណើរការ បច្ចេកវិទ្យា Samsung Cloud និង Samsung Pass ក៏ដូចជាការពង្រឹងទៅលើសុវត្ថិភាពនៃ Android Security នៅក្នុងខែកុម្ភៈនេះផងដែរ៕