ព័ត៌មាន

រូបភាពពិតប្រាកដរបស់ស្មាតហ្វូន Huawei P10 ត្រូវបានបែកធ្លាយ!

នាពេលប៉ុន្មានម៉ោងកន្លងទៅនេះ រូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី LG G6 ត្រូវបានបែកធ្លាយ ហើយពេលនេះរូបភាព Renders ថ្មីរបស់ស្មាតហ្វូន Huawei P10 កត្រូវបានបែកធ្លាយផងដែរ។ វាមានពណ៌ខ្មៅរលើបរលោងយ៉ាងស្រស់ស្អាតគួរឱ្យចង់ប្រើប្រាស់ជាទីបំផុត។ ស្មាតហ្វូន Huawei P10 អាចនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃអាទិត្យនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នៅក្នុងទីក្រុងបាសេឡូណាខាងមុខនេះ។

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានពណ៌ប្លែកៗដូចជាខៀវ បៃតង និងមាសជាដើម។ ស្មាតហ្វូន Huawei P10 ក៏ប្រហែលជាបង្ហាញខ្លួនជាមួយនឹង Huawei P10 Plus ដែលប្រើប្រាស់នូវ EMUI 5.1 នៅលើប្រព័ន្ធប្រតិបត្តិការ Android Nougat ផងដែរ។ ស្មាតហ្វូន Huawei P10 ត្រូវបានគេដឹងថានឹងប្រើប្រាស់នូវបន្ទះឈីប Kirin 960 រ៉េមទំហំ 4GB/6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB រហូតដល់ 128GB ពិសេសវានៅតែប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះដដែល៕