ព័ត៌មាន

ស្មាតហ្វូន Huawei P10 នឹងដាក់លក់នៅគ្រប់ក្រុមហ៊ុនចែកចាយធំៗទាំងអស់នៅចក្រភពអង់គ្លេស

ប្រសិនបើលោកអ្នកកំពុងតែរស់នៅក្នុងទឹកដីចក្រភពអង់គ្លេស លោកអ្នកប្រហែលជាទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Huawei P10 ដែលអាចដាក់លក់បាននៅគ្រប់ក្រុមហ៊ុនចែកចាយធំៗទាំងអស់។

image

យោងទៅតាមប្រភពព Android Central បានបញ្ជាក់ថា ស្មាតហ្វូន Huawei P10 នឹងដាក់លក់នៅក្រុមហ៊ុន EE ក្រុមហ៊ុន Vodafone ក្រុមហ៊ុន O2 និងក្រុមហ៊ុន Three ។ ស្មាតហ្វូននេះក៏ដាក់លក់ផងដែរនៅក្រុមហ៊ុន​ Carphone Warehouse ។ ដំណឹងនេះត្រូវបានបញ្ជាក់អំពីលោក Bruce Lee ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Huawei ផ្នែក Handsets Product Line ។ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការចេញលក់ស្មាតហ្វូន Huawei P10 Plus នៅឡើយទេ៕