ព័ត៌មាន

តម្លៃរបស់ថេប្លេត Samsung Galaxy Tab S3 និងកាលបរិច្ឆេទនៃការដាក់លក់ត្រូវបានដាក់បង្ហាញ!

ថ្មីៗនេះ ក្រុមហ៊ុន​ Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Tab S3 ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Nougat ហើយជាពិសេសវាប្រើប្រាស់នូវប៊ិក S Pen នឹងភ្ជាប់ជាមួយនឹងក្តារចុច Keyboard ថែមទៀតផង។ នៅថ្ងៃនេះ នៅលើគេហទំព័រមួយនៅក្នុងចក្រភពអង់គ្លេសនៅក្នុងតម្លៃ 600 ផោន។

image

ថេប្លេត Samsung Galaxy Tab S3 មានអេក្រង់ទំហំ 9.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2048 x 1536 ភិចសែល បន្ទះឈីប Snapdragon 820 ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ប៊ិក S Pen ហើយថេប្លេតនេះគ្រោងនឹងដាក់លក់នៅថ្ងៃទី 7 ខែមេសាខាងមុខនេះ៕