ព័ត៌មាន

ទូរស័ព្ទ Nokia 3310 ស៊េរីថ្មីបានត្រឡប់មកវិញហើយជាមួយនឹងសមត្ថភាពមិនធម្មតា!

ថ្មីៗនេះ ក្រុមហ៊ុន Nokia បា​នវិលត្រឡប់មកវិញហើយជាមួយនឹងទូរស័ព្ទ Nokia 3310 ស៊េរីថ្មីដែលមានរូបរាងប្លែកស៊េរីឆ្នាំ 2017 ដែលមានតម្លៃលក់នៅក្នុងតម្លៃ 49 អ៊ឺរ៉ូ។ ទូរស័ព្ទថ្មីនេះមានវិមាត្រ 115.6 x 51 x 12.8 mm  ហើយក្រុមហ៊ុន HMD Global គ្រោងនឹងដាក់លក់ទូរស័ព្ទនេះនៅជុំវិញពិភពលោកនាពេលឆាប់ៗនេះ។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 2.4 អ៊ីងកម្រិតភាពច្បាស់ QVGA ។

image

ទូរស័ព្ទ​ Nokia 3310 ជំនាន់ថ្មីនេះមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿង និងពណ៌ប្រផេះ។ ទូរស័ព្ទ Nokia 3310 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Nokia Series 30+ OS ហើយលោកអ្នកអាចប្រើប្រាស់នូវអ៊ីនធើណិតបានតាមរយៈប្រព័ន្ធ 2G បើកនៅលើ Opera Browser បាន ប៉ុន្តែទូរស័ព្ទនេះមិនប្រើប្រាស់នូវប្រព័ន្ធ Wi-Fi នោះទេ។ ទូរស័ព្ទនេះមានប្រើប្រាស់នូវ FM Radio ប្រព័ន្ធចម្រៀង MP3 ប្រព័ន្ធ Bluetooth 3.0 និងរន្ធដោតកាស​ 3.5mm Jack ថែមទៀត៕

image