ព័ត៌មាន

តើទូរស័ព្ទ Nokia 3310 អាចដាក់លក់នៅលើទឹកដីសហរដ្ឋអាមេរិចបានដែរឬទេ?

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បានប្រកាសបង្ហាញនូវទូរស័ព្ទ Nokia3310 ដែលមានលក្ខណៈស្រស់ស្អាតជាង Nokia 3310 ដែលបានបង្ហាញខ្លួនកាលពីជាង 10 ឆ្នាំមុន។ ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីនេះប្រើប្រាស់នូវ 900MHz GSM Band ដែលមិនប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិចនោះទេ។

image

ដោយសារតែទូរស័ព្ទ Nokia 3310 (2017) នេះប្រើប្រាស់នូវប្រព័ន្ធ 2G ហើយក្រុមហ៊ុនចែកចាយទូរស័ព្ទមិនប្រើប្រាស់នូវស្តង់ដារ 900MHz នោះទេ នេះជាហេតុដែលធ្វើឱ្យក្រុមហ៊ុន HMD Global ក្រុមហ៊ុន Nokia និងអ្នកចែកចាយធំៗត្រូវធ្វើការជជែកគ្នាអំពីការផ្លាស់ប្តូរទៅប្រើប្រាស់នូវ 850MHz ឬ 1900MHz Band វិញ។

នៅលើទឹកដីសហរដ្ឋអាមេរិច ទូរស័ព្ទភាគច្រើនត្រូវបានដាក់ដោយក្រុមហ៊ុនចែកចាយ ហើយលោកអ្នកក៏អាចទិញរាយបានផងដែរតាមរយៈ Amazon, BestBuy ឬហាងជាច្រើនទៀត។ ការប្រើប្រាស់នូវ 900MHz Band នេះវាអាចមានបញ្ហាសម្រាប់គ្រប់ Nokia ទាំងអស់ដែលយើងបានឃើញនៅ MWC ដែលក្នុងនោះមាន Nokia 3, Nokia 5 និង Nokia 6 ។ ក្រុមហ៊ុន Nokia ចង់ដាក់លក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនទូទាំងពិភពលោកនៅត្រីមាសទី ២ ឆ្នាំ ២០១៧ នេះ៕