ព័ត៌មាន

ស្ងាត់ៗ! ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Xcover 4

ប៉ុន្មានម៉ោងនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy Xcover 4 បានបង្ហាញខ្លួននៅលើបញ្ជីរបស់ FCC ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ស្ងាត់ៗបានបង្កើតនូវស្មាតហ្វូនស៊េរីថ្មីនេះ ហើយវាបានបង្ហាញខ្លួននៅលើគេហទំព័រនៅក្នុងប្រទេសអាឡឺម៉ង់ផងដែរ។

image

ស្មាតហ្វូននេះមានរូបរាងស្រស់ស្អាតប្រើប្រាស់នូវប្រព័ន្ធ IP68 និងវិញ្ញបនប័ត្រ MIL-STD 810G ផងដែរ។ ស្មាតហ្វូននេះអាចការពារការជ្រាបទឹកនៅក្នុងជម្រៅ 1.5 ម៉ែត្រនៅក្នុងរយៈពេល 1 ម៉ោង ហើយវាថែមទាំងមានមុខងារការពារធូលីថែមទៀតផង។ វិញ្ញាបនប័ត្រ MIL-STD 810G នេះប្រើប្រាស់សម្រាប់ការពារនូវភាពសើម និងទឹកប្រៃផងដែរ។

ស្មាតហ្វូន Xcover 4 មានអេក្រង់ទំហំ 4.99 អ៊ីងកម្រិតភាពច្បាស់ 720p បន្ទះឈីប Exynos 7570 SoC រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ស្មាតហ្វូននេះមានថាមពលថ្ម 2800mAh និងមានទម្ងន់ ១៧២ ក្រាម។ ស្មាតហ្វូន Samsung Galaxy Xcover 4 ដាក់លក់នៅក្នុងតម្លៃ 259 អ៊ឺរ៉ូ និងគ្រោងដាក់លក់នៅក្នុងខែមេសា៕