ព័ត៌មាន

ក្រុមហ៊ុន Samsung ចាប់ផ្តើមលក់ស្មាតហ្វូន Galaxy A5 2017 និង Galaxy A7 2017 នៅក្នុងប្រទេសឥណ្ឌា

យើងបានទទួលរបាយការណ៍ថ្មីៗនេះបង្ហាញថា ក្រុមហ៊ុន Samsung បានចាប់ផ្តើមលក់ស្មាតហ្វូន Galaxy A5 2017 និង Galaxy A7 2017 នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Galaxy A5 ត្រូវបានដាក់លក់នៅក្នុងតម្លៃ 435 ដុល្លារ ចំនែកស្មាតហ្វូន Galaxy A7 ត្រូវបានដាក់លក់នៅក្នុងតម្លៃ 525 ដុល្លារ។

image

ស្មាតហ្វូន Galaxy A5 និង Galaxy A7 បានប្រើប្រាស់នូវបច្ចេកវិទ្យាការពារការជ្រាបទឹក និងធូលី (IP68) និងស្រោបដោយអាលុយមីញ៉ូមយ៉ាងរឹងម៉ាំ។ ស្មាតហ្វូន Galaxy A7 ប្រើប្រាស់នូវបន្ទះឈីប Exynos 7880 Octa-Core រ៉េមទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហ 32GB រន្ធបន្ថែម microSD កាត កាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 16MP ដូចគ្នា រន្ធដោត USB-C និងប្រព័ន្ធប្រតិបត្តិការ Android Marshmallow ។ ចំនែកស្មាតហ្វូន Galaxy A5 វិញមានអេក្រង់ទំហំ 5.2 អ៊ីង 1080p Super AMOLED (ថាមពលថ្ម 3000mAh) ខណៈពេលដែល Galaxy A7 មានអេក្រង់ទំហំ 5.7 អ៊ីង 1080p Super AMOLED (ថាមពលថ្ម 3600mAh) ៕