ព័ត៌មាន

ការបញ្ជាទិញមុន (Pre-Order) ស្មាតហ្វូន Huawei P10 នឹងទទួលបានស្មាតវ៉ចស៊េរីថ្មីឥតគិតថ្លៃនៅអេស្ប៉ាញ

នៅឆ្នាំនេះ ស្មាតហ្វូនស៊េរីថ្មី Huawei P10 និង Huawei P10 Plus បានទទួលការចាប់អារម្មណ៍ខ្លាំងនៅក្នុងព្រឹត្តិការណ៍ MWC ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅចក្រភពអង់គ្លេសឆាប់ៗនេះផងដែរ។

image

ពេលនេះ ការកម្មង់ទិញមុន (Pre-Orders) របស់ស្មាតហ្វូនទាំងពីរស៊េរីនេះនៅក្នុងប្រទេសអេស្ប៉ាញបានដំណើរការហើយដែលលោកអ្នកនឹងទទួលបាននូវស្មាតវ៉ច Huawei Watch 2 ដោយឥតគិតថ្លៃនៅពេលដែលលោកអ្នកកម្មង់ទិញស្មាតហ្វូនស៊េរីថ្មីពីរនេះមុនថ្ងៃ 15 ខែមីនាខាងមុខនេះ។ សូមរួសរាន់ប្រញាប់ឡើង៕