ព័ត៌មាន

ក្រុមហ៊ុន Samsung ទិញបានក្រុមហ៊ុនបច្ចេកវិទ្យា Harman ជាផ្លូវការ:តម្លៃភាគហ៊ុនកើនឡើងដល់ 112 ដុល្លារ

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បញ្ជាក់នៅក្នុងសេក្តីថ្លែងការណ៍ថា ខ្លួនបានបញ្ចប់រួចរាល់នូវការទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Harman ។ កិច្ចព្រមព្រៀងនេះធ្លាប់ប្រកាសម្តងហើយនៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ ប៉ុន្តែត្រូវបានប្រឆាំងជំទាស់ដោយម្ចាស់ភាគហ៊ុនជាច្រើននៅក្រុមហ៊ុន Harman ក្រោយមកពួកគេបានយល់ព្រមវិញ ហើយទីបំផុតក៏បានបញ្ចប់រួចរាល់។

image

ម្ចាស់ភាគហ៊ុនបានទទួលនូវតម្លៃដល់ទៅ 112 ដុល្លារក្នុងមួយហ៊ុន ហើយក្រុមហ៊ុន Harman ក្រោមការដឹកនាំដោយលោកនាយប្រតិបត្តិ Dinesh Paliwal នឹងស្ថិតនៅក្រុមបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Samsung ។ លោក Young Sohn ដែលជាអគ្គនាយក និងប្រធានផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុន Samsung Electronics ក៏ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Harman ផងដែរ។ វាមិនមានការផ្លាស់ប្តូរទៅលើកម្លាំងពលកម្ម ទីស្នាក់ការកណ្តាល និងផ្នែកការងារណាមួយនោះទេ៕