ព័ត៌មាន

ក្រុមហ៊ុនSUGAR បំពាក់បច្ចេកវិទ្យាកាមេរ៉ារបស់ប្រទេសហ្វាំងឡង់នៅក្នុង SUGAR S9

យោងទៅលើ ទំព័រហ្វេសបុករបស់ ក្រុមហ៊ុន SUGAR ដែលមានឈ្មោះថា SUGAR Phone Cambodia ថ្មីៗកន្លងមកនេះ បានបញ្ចេញនូវវីដេអូផ្សព្វផ្សាយរបស់ខ្លួនមួយដែលមានរយៈពេល ប្រហែល៣០ វិនាទី បង្ហាញអំពីលក្ខណៈពិសេសអស្ចារ្យនៃសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី SUGAR S9 ទាក់ទងទៅនឹងមុខងារ Super Pixel 64 Million Mega Pixel ក្រោយពីមានការចុះផ្សាយជា បន្តបន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយនានា យ៉ាងកក្រើករួចមក។

image

នៅក្នុងវីដេអួខ្លី សម្តែងដោយ លោក Li Zhiping  ឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន SUGAR ប្រចាំ ទីក្រុងហុងកុង និងជាតារាសម្តែងល្បីឈ្មោះបោះសម្លេង ជាពិសេសនៅក្នុងរឿង Kong Fu Yoga សម្តែងរួម ជាមួយលោកJacky Chan ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យគ្រប់ជាន់ថ្នាក់ បានបង្ហាញពីសមត្ថភាព គួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿរបស់ SUGAR S9 ក្នុងការ ថតយករូបភាពបានច្បាស់ ស្រស់ស្អាត មិនចាញ់កាមេរ៉ាអាជីពនោះឡើយ ជាពិសេសថែមទាំងអាច ពង្រីករូបភាពបានច្បាស់រហូតដល់ទៅ ២២ដង នៃកម្រិតកាមេរ៉ា 16 មេហ្គាភិចសែលផងដែរ។

image

តាមរយៈសមត្ថភាពកាមេរ៉ាដ៏លេចធ្លោមិនធម្មតាមួយនេះ ត្រូវបានអ្នកតំណាងក្រុមហ៊ុន SUGAR បង្ហើបប្រាប់ថា វាគឺជាបច្ចេកវិទ្យាថ្មីនៃការសហការគ្នារវាង ក្រុមហ៊ុន SUGAR Phone ជាមួយនឹងក្រុមហ៊ុន Visidon ប្រទេសហ្វាំងឡង់ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតលើ camera software ប្រចាំ ប្រទេសហ្វាំងឡង់។

image

ដើម្បីឲ្យរឹតតែច្បាស់ថាតើកាមេរ៉ា SUGAR S9 ឡូយយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

គួររំលឹកផងដែរថា SUGAR S9 គឺជាស្មាតហ្វូនម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន SUGAR ដែល មានកម្រាស់ស្តើងបំផុត 6.6 mm រីឯទម្ងន់វិញគឺត្រឹមតែ 162g ស្រាល ស៊ីវិល័យ និងងាយស្រួលយក តាមខ្លួន។ SUGAR S9 មានគែមកោងព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត  ចំណែកអេក្រង់មានផ្ទៃរាបស្មើ ភ្លឺ រលោងស្អាត គែមនៃអេក្រង់មានរាងកោង អេក្រង់មានទំហំ 5.5 inch ធំទូលាយងាយស្រូលប្រើប្រាស់។ SUGAR S9 រចនាឡើងដោយប្រើត្បូង ស្វារូស្គី ហ្សឺកូនៀ ដ៏មានតម្លៃដែលមានគុណភាពខ្ពស់ស្រដៀងទៅនឹងពេជ្រ ចែងចាំង មានភាពរឹងមុំា ជាត្បូងដែលស្ថិតនៅក្នុងកម្រិត 8.5 ខណៈពេលដែលពេជ្រស្ថិតក្នុងកម្រិត 10 នៅលើមាត្រដ្ឋាន MOHS។ យ៉ាងណាមិញ SUGAR S9 នឹងមកដល់ប្រទេសកម្ពុជានៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះហើយ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

ហ្វេសបុក: SUGAR Phone Cambodia

ឫទំនាក់ទំនងមកកាន់៖

អ្នកតំណាង: លោក យិន ​ឌីណា

លេខទូរសព្ទ: ០១០ ៥៥៥ ១៥៤/ ០១២​ ៤៤៧ ០០៣

អ៊ីមែល: Dina.yin@sugarphone.com