ព័ត៌មាន

អូស្រ្តាលី៖ ការកម្មង់ទិញមុនស្មាតហ្វូន LG G6 នឹងទទួលបានទូរទស្សន៍ឆ្លាតវៃ 43 អ៊ីងដោយឥតគិតថ្លៃ

ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត LG G6 នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសអូស្រា្តលីនៅថ្ងៃទី 28 ខែមីនាខាងមុខនេះ ហើយក្រុមហ៊ុនលក់ផ្តាច់មុខគឺ Telstra ។ ក្រុមហ៊ុននេះចាប់ផ្តើមទទួលការកម្មង់ទិញហើយទៅលើស្មាតហ្វូនស៊េរីថ្មីនេះ ហើយក្រុមហ៊ុន LG ក៏មានកម្មវិធីពិសេសផងដែរគឺ រាល់ការទិញស្មាតហ្វូន LG G6 នឹងទទួលបានទូរទស្សន៍ឆ្លាតវៃទំហំ 43 អ៊ីងដោយឥតគិតថ្លៃ។

image

ទូរទស្សន៍នេះជាប្រភេទ LG FHD Smart TV ទំហំ 43 អ៊ីងស៊េរីឆ្នាំ 2017 ហើយលោកអ្នកនឹងទទួលបានវានៅពេលដែលទិញស្មាតហ្វូនពីក្រុមហ៊ុន Telstra ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 9 ខែឧសភា៕