ក្រុមហ៊ុន SUGAR ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវស្មាតហ្វូនដ៏ល្បីរបស់ប្រទេសបារាំង SUGAR FRANCE រចនាដោយត្បូង ស្វារូស្គី ហ្ស៊ីកូនៀយ៉ាងល្អឯក ថ្មីៗនេះ បានប្រកាសនូវកម្មវិធី ថែម មហាថែម ថែម ថែម ថែម ថែមរហូតដល់ចុងខែមេសានេះតែម្តងទៅកាន់អតិថិជនរបស់ខ្លួនរហូតដល់ចុងខែមេសាខាងមុខនេះ។
ការប្រកាសនូវកម្មវិធី ថែម មហាថែមនេះ គឺដើម្បីជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ក្នុងរយៈពេលឆាប់ៗ ខាងមុខនេះ។ ក្រុមហ៊ុន SUGAR បានត្រៀមនូវកាដូជាច្រើន ដើម្បីផ្តល់ជូនទៅអតិថិជនរបស់ខ្លួនដែលមានបំណងជាវទូរស័ព្ទ SUGAR ម៉ូដែលណាមួយដោយនឹងទទូលបាន វត្ថុអនុស្សាវរីយ៍ និងកាដូជាច្រើនទៀតបន្ថែមលើការបញ្ចុះតម្លៃយ៉ាងពិសេស មិនធ្លាប់មានពីមុនមក។ កាដូពិសេសៗរួមមាន ដងថតរូបសែលហ្វី អាវយឺតដ៏ស្រស់ស្អាត ខ្សែកដែលរចនាដោយត្បូងស្វារូស្គី ហ្ស៊ីកូនៀ និងរង្វាន់ផ្សេងៗទៀត។ អតិថិជនទាំងអស់ អាចរកជាវទូរស័ព្ទ SUGAR គ្រប់ម៉ូដែលដែលមានភ្ជាប់នូវកញ្ចប់ ផ្តល់ជូនពិសេសនេះ នៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
លោក យិន ឌីណា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន SUGAR ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ការប្រកាសផ្តល់ជូនកាដូ ក៏ដូចជាបញ្ចុះតម្លៃនេះផងដែរ គឺធ្វើឡើងដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ក្រុមហ៊ុន SUGAR និងដើម្បីអបអរសាទរនូវ សង្ត្រានឆ្នាំថ្មី ឆ្នាំរការនេះផងដែរ»។ លោកបានបន្ថែមទៀតថា «ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សួមគោរពជូនពរដល់បងប្អូនប្រជាជនខ្មែរយើងទាំងអស់ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ សូមមានសុខភាពល្អ រកទទួលទានមានបាន និងជោគជ័យគ្រប់កិច្ចការងារនិងរបររកស៊ីទាំងអស់ ជាពិសេសសូមកុំភ្លេច រួសរាន់ជាវទូរស័ព្ទ SUGAR ទាំងអស់គ្នាព្រោះរយៈពេលនៃការផ្តល់ជូននេះមានកំណត់»។
គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺទៅលើទូរស័ព្ទម៉ូដែល SUGAR F7, SUGAR F7mini, SUGAR Y7, SUGAR Y7 Max, SUGAR C7 និង SUGAR S។ សុពលភាពនៃការផ្តល់ជូន គឺចាប់ពីថ្ងៃប្រកាសនេះ រហូតដល់បំណាច់ខែមេសា ឆ្នាំ ២០១៧ ប៉ុណ្ណោះ៕