ព័ត៌មាន

ក្រុមហ៊ុន Huawei បង្ហាញស្មាតហ្វូន Honor 8 Pro ជាផ្លូវការនៅក្នុងប្រទេសរុស្សី

វាជាលើកទី 2 ហើយដែលយើងលឺដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូន Honor V9 នៅក្នុងទីផ្សារជាច្រើនជាងទីផ្សាររបស់ប្រទេសចិន ។ ពេលនេះ ស្មាតហ្វូន Honor 8 Pro បានបង្ហាញខ្លួននៅក្នុងប្រទេសរុស្សីហើយ។

image

ស្មាតហ្វូនស៊េរីថ្មីនេះមានរូបរាងដូចគ្នាបេះបិទជាមួយនឹងស្មាតហ្វូន Honor V9 ។ ស្មាតហ្វូន Honor 8 Pro ភ្ជាប់ជាមួយអេក្រង់ទំហំ 5.7 អ៊ីងកម្រិតអេក្រង់ QHD Touchscreen កាមេរ៉ាភ្លោះទំហំ 12MP ដែលអាចថតវីដេអូក្នុងកម្រិត 4K ។ វាប្រើប្រាស់បន្ទះឈីប Kirin 960 ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P10 និង Huawei Mate 9 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4000mAh ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និង EMUI 5.1 ថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនស៊េរីថ្មីនេះនៅមិនទាន់ទម្លាយតម្លៃឱ្យដឹងនៅឡើយទេ ប៉ុន្តែវានឹងដាក់លក់នៅទ្វីបអ៊ឺរ៉ុបនៅថ្ងៃទី 5 ខែមេសាខាងមុខនេះ៕