ព័ត៌មាន

Samsung Galaxy S8: ស្មាតហ្វូនសមត្ថភាពដែនកំណត់

Galaxy S8 នាំមកនូវអេក្រង់គ្មានដែនកំណត់ សេវាប្រព័ន្ធភ្ជាប់អេកូទ្បូស៊ី និងប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ

ក្រុមហ៊ុនសាមសុងបានបង្ហាញពិភពលោកនូវស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ខុសប្លែកពីស្មាតហ្វូនដទៃជាមួយនឹងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ និងគុណភាព និងព្រមទាំងមុខជាច្រើនផ្សេងទៀតដែលមានអត្ថប្រយោជន៍រាប់មិនអស់ផងដែរ។ 

image

DJ Koh ប្រធានទំនាក់ទំនងចល័តពាណិជ្ជកម្ម របស់ក្រុមហ៊ុនសាមសុងបានមានប្រសាសន៍ថា៖ «ទូរស័ព្ទ Samsung Galaxy S8 នាំយកមកនូវយុគសម័យថ្មីនៃការរចនាស្មាតហ្វូន និងមុខងារដ៏អស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អតិថិជនជុំវិញពិភពលោក»។

Galaxy S8 នឹងផ្តល់ជូននូវជម្រើសនៃបច្ចេកវិទ្យាទំនើប រួមទាំងកន្លែងស្កេនស្នាមម្រាមដៃប្រព័ន្ធស្កេនប្រស្រីភ្នែក និងប្រព័ន្ធចំណាំមុខដែលអាចដោះសោរអេក្រង់ដោយគ្រាន់តែដាក់ទូរស័ព្ទពីមុខ ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើសវិធីសាស្ត្រផ្ទៀងផ្ទាត់ដ៏ជាក់លាក់់តាមជីវមាត្រទ្រង់ទ្រាយដែលដំណើរការបានល្អបំផុតសម្រាប់ពួកគេ។

 image

Galaxy S8 ថែមទាំងមកជាមួយលក្ខណៈពិសេសរបស់ Galaxy ដែលអតិថិជនរបស់យើងតែងតែមានការពេញចិត្តយ៉ាងខ្លាំង ដែលរួមមានដូចជាប្រព័ន្ធ IP68 ការពារចូលទឹក និងធូលី ព្រមទាំងអាចថែមអង្គចងចាំ MicroSD ទំហំដល់ទៅ 256GB  ហើយមានបច្ចេកវិទ្យាសាកថ្មឥតខ្សែយ៉ាងរហ័សផងដែរ។

image

មធ្យោបាយថ្មីដែលរឹតបន្តឹងសម្ព័ន្ធភាពរវាងអ្នកនិងស្មាតហ្វូនអ្នក

Bixbyគឺជាមុខងារដ៏ឆ្លាតវៃមួយដែលនឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីៗជាច្រើនរាប់មិនអស់។ ជាមួយនឹងប៊ូតុងដាច់ដោយឡែកសម្រាប់Bixby អ្នកអាចបើក Bixby ប្រើបានយ៉ាងស្រួល និងអាចបញ្ជាបើកមុខងារ កម្មវិធី និងសេវាផ្សេងៗដែលមាននៅលើទូរស័ព្ទ  ដោយគ្រាន់តែប្រើសម្លេង ឬចុចលើផ្ទៃអេក្រង់ ឬប្រើប្រស្រីភ្នែកបញ្ជា ឬអាចសរសេរក៏បាន។

image

កាសស្តាប់ដ៏ទំនើបប្រភេទ AKG របស់ក្រុមហ៊ុន Harman ផ្តល់នូវសម្លេងរងំ ពិរោះរណ្តំ ដែលនឹងមានមកជាមួយស្មាតហ្វូននេះក្នុងប្រអប់ជាស្រេចដោយឥតគិតថ្លៃ។ កាសស្តាប់ត្រចៀកទាំងនេះនឹងផ្តល់គុណភាពសម្លេង ខណៈកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានកាន់តែមានប្រសិទ្ធិភាពជាងមុន ហើយមាននូវបច្ចេកវិទ្យាប្រើក្រណាត់ទំនើបដែលកាត់បន្ថយឨកាសនៃការវ័ណ្ឌជំពាក់ខ្សែផងដែរ។។

image

ជាមួយនឹងអង្គប្រតិបត្តិធំប្រកបដោយអនុភាព Samsung Dex  គឺជាមុខងារបកគំហើញដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចយក ស្មាតហ្វូន Samsung Galaxy S8 ទៅប្រើដូចជាកំព្យូទ័រដែរ ដោយគ្រាន់តែភ្ជាប់ទៅនឹងអេក្រង់ Mouse និងក្តារចុចជាការស្រេច។ មិនតែប៉ុណ្ណោះ Samsung DeX អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបើកទិន្នន័យ ឬឯកសារយកមកកែសម្រួល ឬពិនិត្យមើលចេញពីទូរស័ព្ទតែម្តង ដែលជាចំណុចពិសេសមួយធ្វើឲ្យដំណើរការការងារប្រចាំថ្ងៃកាន់តែងាយស្រួល កាន់តែរហ័ស និងកាន់តែឆ្លាតវៃជាមួយនឹងស្មាតហ្វូននេះ។

image

Galaxy S8 មានជម្រើសពណ៌ចំនួន ៥ រួមមាន ពណ៌ខ្មៅរលោង ប្រផេះ ទឹកប្រាក់ ខៀវ និងមាសដ៏ស្រស់ស្អាតទាក់ភ្នែក។

 image

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់www.samsungmobilepress.com

http://news.samsung.com/galaxyឬ www.samsung.com/galaxy.

 នេះជាលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy S8 និង S8+

 

Galaxy S8

Galaxy S8+

OS

Android 7.0

Network

LTE Cat. 16*

*May differ by markets and mobile operators

Dimension

148.9 x 68.1 x 8.0 mm, 152g

159.5 x 73.4 x 8.1 mm, 173g

AP

Octa core (2.3GHz Quad + 1.7GHz Quad), 64 bit, 10 nm process

Octa core (2.35GHz Quad + 1.9GHz Quad), 64 bit, 10 nm process

*May differ by markets and mobile operators

Memory

4GB RAM (LPDDR4), 64GB (UFS 2.1)

*May differ by markets and mobile operators

Display

5.8” (146.5mm)1 Quad HD+

(2960×1440), (570ppi)

6.2” (158.1mm)1 Quad HD+

(2960×1440), (529ppi)

1 Screen measured diagonally as a full rectangle without accounting for the rounded corners

Camera

Rear: Dual Pixel 12MP OIS (F1.7), Front: 8MP AF (F1.7)

Battery

3,000 mAh

3,500 mAh

Fast Charging on wired and wireless

Wireless Charging compatible with WPC and PMA

Payment

NFC, MST

Connectivity

Wi-Fi 802.11 a/b/g/n/ac (2.4/5GHz), VHT80 MU-MIMO, 1024QAM

Bluetooth® v 5.0 (LE up to 2Mbps), ANT+, USB Type-C, NFC,

Location (GPS, Galileo*, Glonass, BeiDou*)

*Galileo and BeiDou coverage may be limited.

Sensors

Accelerometer, Barometer, Fingerprint Sensor, Gyro Sensor,
Geomagnetic Sensor, Hall Sensor, Heart Rate Sensor, Proximity Sensor,

RGB Light Sensor, Iris Sensor, Pressure Sensor

Audio

MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA, AMR, AWB,

FLAC, MID, MIDI, XMF, MXMF, IMY, RTTTL, RTX, OTA, DSF, DFF

Video

MP4, M4V, 3GP, 3G2, WMV, ASF, AVI, FLV, MKV, WEBM

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com