ព័ត៌មាន

Wireless Charging សម្រាប់ស្មាតហ្វូន Galaxy S8 ដាក់ឱ្យកម្មង់ទិញមុនក្នុងតម្លៃ 89.99 ដុល្លារ

យើងធ្លាប់បានបញ្ជាក់ប្រាប់លោកអ្នករួចមកហើយថា DeX Station Dock សម្រាប់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ដាក់ឱ្យធ្វើការកម្មង់បញ្ជាទិញមុនរួចហើយ។ ពេលនេះឧបករណ៍ Samsung Fast Charge Wireless Charging ដាក់ឱ្យធ្វើការកម្មង់ទិញមុនហើយនៅក្នុងតម្លៃ 89.99 ដុល្លារអាមេរិចនៅលើគេហទំព័ររបស់ Amazon ។

image

Wireless Charger ថ្មីនេះអាចបញ្ចូលថាមពលថ្មបានលឿន ហើយវានឹងដាក់ដាក់ជាផ្លូវការនៅថ្ងៃទី 20 ខែមេសាខាងមុខនេះ។ លោកអ្នកអាចប្រើប្រាស់ Wireless Charger សម្រាប់បញ្ឈរ ឬធ្វើជាជើងទម្ររស្មាតហ្វូនស៊េរីថ្មីរបស់លោកអ្នកបានយ៉ាងងាយស្រួល។ វាប្រើប្រាស់ថាមពល 9W ជាពិសេសវាមិនធ្វើឱ្យស្មាតហ្វូនរបស់អ្នកកើនឡើងកម្តៅនោះទេ៕