ព័ត៌មាន

សាមសុង Galaxy S8 ស៊េរីថ្មីបានបង្ហាញខ្លួនក្នុងពិធីសម្ពោធនៅសណ្ឋាគារសុខា

ភ្នំពេញ ថ្ងៃទី08 មេសា 2017៖ ដើម្បីអបអរសាទរដល់វត្តមានរបស់ស្មាតហ្វូនសាមសុង Galaxy S8 ក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានរៀបចំកម្មវិធីសម្ពោធរបស់ខ្លួនដ៏ធំមួយនៅសណ្ឋាគារសុខាក្នុងទីក្រុងភ្នំពេញ ដោយរួមមានទាំងការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនរូបផងដែរ។

 image

សាមសុង Galaxy S8 គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។ សាមសុងបាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។

 image

ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី២៩ មីនា ឥឡូវនេះ គឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជាបានឃើញនូវសាមសុង Galaxy S8 នេះដោយផ្ទាល់ភ្នែក ហើយ ត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ។

 image

លោក Seungho Choi នាយកប្រតិបត្តិនៃសាមសុងថៃសាខាកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបចិត្ត និងមានមោទភាពយ៉ាងក្រៃលែងដែលបានបង្ហាញស្មាតហ្វូនដ៏ថ្មីស្រទ្បាងមួយនេះក្នុងត្រកូលរបស់ Galaxy ព្រមទាំងការរចនាដ៏ទំនើប និងស្រស់ស្អាតដែលបង្ហាញនូវភាពលេចធ្លោរបស់បច្ចេកវិទ្យាយើង»។

 image

សាមសុង Galaxy S8 មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយដោយសារតែវាមានអេក្រង់ទំហំធំស្ទើរតែគ្មានគែម និងជាដៃគូគ្រប់គ្រងជំនួញចល័តដ៏មានអត្ថប្រយោជន៍មួយ ដោយសារតែបច្ចេកវិទ្យាថ្មីគឺ Samsung Dex ព្រមទាំងលក្ខណៈពិសេសៗជាច្រើនទៀតនៅក្នុងស្មាតហ្វូនមួយនេះ។

 image

ជាមួយនឹងការរចនាអេក្រង់ដែលស្ទើតែគ្មានគែម​ និងHomeប៊ូតុងត្រូវបានដាក់នៅខាងក្នុងអេក្រង់ ដែលធ្វើឲ្យផ្ទៃខាងមុខទូរសព្ទរលោងឥតខ្ចោះគ្មានទាស់ភ្នែក ងាយស្រួលក្នុងការកាន់ និងប្រើប្រាស់ ព្រមទាំងបំពាក់ដោយអេក្រង់ដែលមានពណ៌ច្បាស់បែបធម្មជាតិដោយប្រៀបបានដូចជារូបលើផ្ទៃអេក្រង់នេះជាផ្នែកមួយនៃសកម្មភាព និងបរិយាកាសនៅក្នុងជីវិតពិតនោះដែរ។ ទូរស័ព្ទសាមសុង Galaxy S8 គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន។

  image

លើសពីនេះទៅទៀត Galaxy S8 ក៏មានភ្ជាប់មកជាមួយនឹងកាស AKG ដ៏ពិរោះរណ្តំក្នុងប្រអប់ស្រាប់តែម្តង ដែលផលិតដោយ Harman ដោយមានទាំងបច្ចេកវិទ្យាក្រណាត់លាយនឹងលោហៈធាតុអាចកាត់បន្ថយការជំពាក់វ័ណ្ឌរបស់ខ្សែថែមទៀតផង។

 image

ទូរស័ព្ទនេះមានប្រព័ន្ធ IP68 ការពារទឹក និងធូលី និងមានពណ៌ស្អាតៗងាយស្រួលក្នុងការជ្រើសរើសរបស់អតិថិជន។សាមសុង Galaxy S8 នឹងមកដល់ក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ។

  image

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ  www.samsungmobilepress.comhttp://news.samsung.com/galaxy ឬ  www.samsung.com/galaxy

 អំពីក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com