ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy C7 Pro ដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា!

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy C7 Pro ចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា។​ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ 435 ដុល្លារអាមេរិច ហើយវាត្រូវលក់ផ្តាច់មុខនៅក្រុមហ៊ុនចែកចាយ Amazon ក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី 11 ខែមេសាខាងមុខនេះតទៅ។

image

ស្មាតហ្វូន Galaxy C7 Pro មានអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ 1080p Super AMOLED Display កញ្ចក់កម្រាស់ 7mm រូបរាងស្រោបដោយលោហធាតុ បន្ទះឈីប Snapdragon 626 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB កាមេរ៉ាខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 16 MP ស៊ីមកាតពីរ ថាមពលថ្ម 3000mAh និងប្រព័ន្ធប្រតិបត្តិការ Android Marshmallow ។ ស្មាតហ្វូននេះដាក់លក់មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខៀវ និងពណ៌មាស៕