ព័ត៌មាន

ការកម្មង់ទិញមុនស្មាតហ្វូន Samsung Galaxy S8+ រ៉េមទំហំ 6GB ចាប់ផ្តើមហើយនៅកូរ៉េខាងត្បូង!

នៅថ្ងៃនេះ​ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ចាប់ផ្តើមដាក់ឱ្យធ្វើការកម្មង់ទិញមុនស្មាតហ្វូន Galaxy S8 និង Galaxy S8+ ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ អតិថិជនមិនត្រឹមតែអាចកម្មង់ទិញស្មាតហ្វូន Galaxy S8 និង​ Galaxy S8+ រ៉េម 4GB នោះទេ ប៉ុន្តែពួកគេក៏អាចកម្មង់ទិញមុនស្មាតហ្វូន Galaxy S8+ ពណ៌ខ្មៅ Midnight Black រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB នៅក្នុងតម្លៃប្រហែល 957 អ៊ឺរ៉ូ។ សម្រាប់ការកម្មង់ទិញស្មាតហ្វូន Galaxy S8+ រ៉េម 6GB/128GB នឹងទទួលបានឧបករណ៍ Samsung DeX Station ដោយឥតគិតថ្លៃ។់

image

ស្មាតហ្វូន Galaxy S8+ រ៉េម 6GB/128GB នឹងដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏មានគម្រោងក្នុងការដាក់លក់នៅទីផ្សារផ្សេងទៀតផងដែរ។ ស្មាតហ្វូន Galaxy S8+ នឹងដាក់លក់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះផងដែរ។ ស្មាតហ្វូន Galaxy S8 ដាក់កម្មង់ទិញមុននៅក្នុងតម្លៃ 775 អ៊ឺរ៉ូខណៈពេលដែល Galaxy S8+ រ៉េម 4GB មានតម្លៃ 820 អ៊ឺរ៉ូ។ សម្រាប់ការចែកចាយស្មាតហ្វូនដែលកម្មង់ទិញមុននឹងចាប់ផ្តើមដឹកជញ្ជូននៅរយៈពេល 18 ថ្ងៃក្រោយ៕