ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB នឹងដាក់លក់ឧបករណ៍ Chromebook ក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

MYTEB Malaysia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតសំខាន់ចូលរួមចំណែកទៅក្នុងវិស័យអប់រំមានមោទនភាពក្នុងការប្រកាសបង្ហាញថា ក្រុមហ៊ុននឹងនាំចូលនូវ Chromebooks មកក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះ។ សម្រាប់លោកអ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់កាន់តែមានភាពងាយស្រួល ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងប្រព័ន្ធដំណើរការខ្លាំងនោះ Chromebooks គឺជាជម្រើសដ៏ល្អបំផុត។ អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់ធ្លាប់ប្រើប្រាស់នូវសេវាកម្ម Cloud នៅលើឧបករណ៍បច្ចេកវិទ្យានេះនៅឡើយទេ ប៉ុន្តែ Chromebooks ពិតជាទទួលការពេញនិយមខ្លាំងមែនទែននៅក្នុងការប្រើប្រាស់នៅសាលារៀនជាច្រើននៅសហរដ្ឋអាមេរិចដែលមានប្រមាណជា 49% ។ ហេតុអ្វីបានជា Chromebooks​ ក្លាយជាឧបករណ៍បច្ចេកវិទ្យាដ៏ពេញនិយមបំផុតនៅក្នុងការសិក្សានៅតាមសាលារៀន?

image

ហេតុផលធំ ៥ ដែលលោកអ្នកគួរតែជ្រើសរើសយក Chromebooks

១. តម្លៃសមរម្យ – ឧបករណ៍ពោរពេញដោយសមត្ថភាពនេះដាក់លក់នៅក្នុងតម្លៃត្រឹមតែ 139 ដុល្លារអាមេរិច

២. ប្រព័ន្ធសុវត្ថិភាពខ្លាំង – ឧបករណ៍ដែលប្រើប្រាស់ Cloud ការពារនូវការវាយប្រហារពីមេរោគ និង Malware

៣. ភាពងាយស្រួលក្នុងការប្រើប្រាស់ – លោកអ្នកអាចបង្កើត​ និងគ្រប់គ្រងនូវគណនីរបស់អ្នកប្រើប្រាស់ ការបិទនូវសេវាកម្មមួយចំនួន និងការសហការគ្នាជាក្រុមបានផងដែរ

៤. សេវាកម្ម Cloud – ការចូលទៅដំណើរការ Files របស់លោកអ្នកគឺមានសុវត្ថិភាពបំផុតតាមរយៈការប្រើប្រាស់ Google Drive ងាយស្រួលក្នុងការបើកមើល ការកែប្រែ និងការ Update ដោយផ្ទាល់ដោយគ្មានការព្រួយបារម្ភពីការបាត់បង់ទិន្នន័យនោះទេ

៥. សេវាកម្ម Google Classroom – ឧបករណ៍នេះប្រើប្រាស់នូវ Cloud Tools សម្រាប់សេវាកម្មទាំងអស់របស់ Gsuite រួមមាន Docs, Sheets, Slides និងជាច្រើនទៀត

image

ឧបករណ៍ Chromebook គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ជាពិសេសតម្លៃសមរម្យថែមទៀត។ កម្មវិធី Software ជាច្រើនគឺប្រើប្រាស់ដោយឥតគិតថ្លៃ ដូចនេះវាពិតជាជម្រើសមួយដ៏ប្រសើរបំផុតសម្រាប់សិស្សានុសិស្សយកទៅប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពក្នុងការសិក្សារបស់ពួកគេ។

ឧបករណ៍ HP Chromebooks 11 មានតម្លៃលក់ត្រឹមតែ 139 ដុល្លារប៉ុណ្ណោះ។ ឧបករណ៍នេះមានអេក្រង់ទំហំ 11.6 អ៊ីង IPS Screen ជាមួយនឹងកម្រិតភាពច្បាស់ 1366 x 768 ដែលផ្តល់នូវពណ៌ពន្លឺច្បាស់ត្រជាក់ភ្នែក និងអាចមើលឃើញបានគ្រប់ជ្រុង។ ឧបករណ៍នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Samsung Exynos 5250 Dual-Core រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ដែលអាចផ្ទុកទិន្នន័យបានច្រើនហើយវាពិតជាសក្តិសមបំផុតសម្រាប់ការប្រើប្រាស់។

image

Chromebook 11 មានការរចនារូបរាងទាក់ទាញស្រស់ស្អាត ការប្រើប្រាស់ Keyboard ងាយស្រួលក្នុងការវាយអក្សរ អេក្រង់ IPS ភ្លឺច្បាស់ត្រជាក់ភ្នែក និងប្រព័ន្ធបំពងសំឡេងលឺច្បាស់ពិរោះរងំ នេះបើតាមការបញ្ជាក់ពី CNET ។ ចំនែក Alphr និយាយថា “ឧបករណ៍ HP Chromebook 11 មានលក្ខណៈពិសេសទាក់ទាញជាមួយនឹងអេក្រង់ (Display) ក្តារចុច (Keyboard) និង Trackpad ងាយស្រួលក្នុងការប្រើប្រាស់។ ឧបករណ៍នេះមានទម្ងន់ស្រាលងាយស្រួលយកតាមខ្លួន និងផ្តល់នូវភាពរីករាយបំផុតក្នុងការប្រើប្រាស់។”

សរុបមក លោកអ្នកអាចរកជាវឧបករណ៍ Chromebook 11 នេះបានពីក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ជាមួយនឹងការធានាជូនរយៈពេលមួយឆ្នាំ។ សូមកុំឱ្យឱកាសនេះរំលងអោយសោះ Chromebook 11 លក់ក្នុងតម្លៃពិសេសត្រឹមតែ 139 ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 10 608 869