ព័ត៌មាន

Samsung Gear 360 (2017) បច្ចេកវិទ្យានៃកាមេរ៉ា 360 ដឺក្រេផ្តិតយករូបភាពកម្រិត 4K

កាមេរ៉ា Samsung Gear 360 អាចអោយលោកអ្នកថតវីដេអូកម្រិត 4K ឬការផ្សាយបន្តផ្ទាល់បានតាមរយៈការបញ្ជាដោយផ្ទាល់ជាមួយនឹងកម្មវិធី Samsung Gear 360 App ។ កាមេរ៉ា Gear 360 នេះមានរូបរាងតូចជាងមុន និងមានការរចនារូបរាងថ្មីយ៉ាងស្រស់ស្អាតងាយស្រួលក្នុងការយកតាមខ្លួន ពិសេសកាន់នៅក្នុងប្រអប់ដៃរបស់លោកអ្នក។

ការផ្តិតយករូបភាព និងវីដេអូក្នុងកម្រិត 4K

ការថតរូបភាព និងវីដេអូនៅជុំវិញខ្លួន 360 ដឺក្រេជាមួយនឹងកាមេរ៉ា Gear 360 (2017) អាចទ្រទ្រង់កម្រិតភាពច្បាស់រហូតដល់ទៅ 4K ដែលធ្វើឱ្យរូបភាព និងវីដេអូច្បាស់ រូបភាពម៉ត់ និងជាការចងចាំមួយដែលមិនអាចបំភ្លេចបាននោះទេ។

 

ការផ្សាយបន្តផ្ទាល់ជាមួយកាមេរ៉ា Gear 360

ការផ្សាយបន្តផ្ទាល់ជាមួយនឹងកាមេរ៉ា​ Gear 360 ពិតជារឿងដ៏អស្ចារ្យមួយដែលលោកអ្នកចង់ចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងពិធី ឬព្រឹត្តិការណ៍សំខាន់ៗ ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ វាពិតជាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់ដោយលោកអ្នកអាចភ្ជាប់នូវកាមេរ៉ា Gear 360 (2017) ជាមួយនឹងស្មាតហ្វូន ឬកុំព្យូទ័របាន។

 image

ងាយស្រួលក្នុងការថតរូប និងការចែករំលែក

លោកអ្នកអាចបន្ថែមនូវការចងចាំតាមរយៈរូបភាព និងវីដេអូជាមួយនឹងកាមេរ៉ា Gear 360 (2017) នេះ។ កម្មវិធី Samsung Gear 360 អនុញ្ញាតឱ្យលោកអ្នកជ្រើសរើសនូវ Multiple Modes ជាច្រើនសម្រាប់ការបង្ហាញនៅពេលប្រើប្រាស់កាមេរ៉ានេះ។ នៅពេលដែលលោកអ្នកជ្រើសរើសការកំណត់នៅលើ App រួចរាល់ហើយ វានឹងចាប់ផ្តើមថតរូបភាព ឬវីដេអូ បន្ទាប់មកលោកអ្នកអាចចែករំលែកវាបានយ៉ាងងាយស្រួល។

image

 ការផ្លាស់ប្តូរទស្សនីយភាព

លោកអ្នកមិនចាំបាច់ត្រូវចំណាយលុយដើម្បីទិញ Lens បន្ថែមដើម្បីទទួលបានរូបភាព ឬវីដេអូប្លែកភ្នែកនោះទេ។ អ្នកអាចជ្រើសរើសនូវ Modes ទាំង 5 ដែលមានស្រាប់នៅក្នុងកម្មវិធី Samsung Gear 360 ដែលងាយស្រួលក្នុងការប្រែក្លាយរូបភាព និងវីដេអូរបស់អ្នកទៅជារឿងមួយដ៏អស្ចារ្យបំផុត។

image

 ងាយស្រួលកាន់ ងាយស្រួលថត

កាមេរ៉ា Gear 360 (2017) អាចថតរាល់សកម្មភាពនៅជុំវិញខ្លួនរបស់លោកអ្នក ហើយវាមានកាមេរ៉ាភ្លោះដែលផ្តល់ភាពងាយស្រួលក្នុងការចាប់យករូបភាព និងវីដេអូបានច្បាស់។ នៅពេលដែលអ្នកស្ថិតនៅក្នុងដំណើរកម្សាន្ត ឬការផ្សងព្រេងណាមួយ លោកអ្នកអាចប្រើប្រាស់កាមេរ៉ានេះដើម្បីថតរាល់សកម្មភាពបានយ៉ាងងាយស្រួល និងងាយកាន់ក្នុងដៃបំផុត។ កាមេរ៉ា Gear 360 (2017) មានរូបរាងតូច និងទំងន់ស្រាលត្រឹមតែ 130 ក្រាមដែលមិនធ្វើឱ្យលោកអ្នករោយដៃនោះទេ។ ប្រសិនបើលោកអ្នកមិនចង់កាន់នៅក្នុងដៃនោះទេ លោកអ្នកអាចភ្ជាប់វាទៅកាន់ជើងទម្ររ Tripod បានផងដែរ៕

 ប្រើប្រាស់បានយូរ ផ្ទុកទិន្នន័យបានច្រើន

កាមេរ៉ា Gear 360 (2017) ផ្ទុកនូវថាមពលថ្មខ្លាំងដែលអាចប្រើប្រាស់បានរយៈពេល 130 នាទីសម្រាប់ការថតនៅក្នុងកម្រិត 2560 x 1280 @30fps ហើយជាពិសេសជាងនេះទៅទៀតកាមេរ៉ានេះភ្ជាប់ជាមួយនឹងមេម៉ូរី microSD Card ទំហំរហូតដល់ទៅ 256GB សម្រាប់ផ្ទុករូបភាព និងវីដេអូដែលអ្នកថតបាននៅក្នុងដំណើរកម្សាន្តរបស់លោកអ្នក។

 ការភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល

កាមេរ៉ា Gear 360 (2017) មានសមត្ថភាពក្នុងការថតរូប វីដេអូ​ ការផ្សាយបន្តផ្ទាល់ និងការចែករំលែកទៅកាន់ឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតដូចជាស្មាតហ្វូន និងកុំព្យូទ័រជាដើម។ ការភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល និងជាវិសាលភាពមួយដ៏អស្ចារ្យមួយទៀតសម្រាប់របកគំហើញនៃឧបករណ៍កាមេរ៉ាថ្មីនេះ។

 image

លក្ខណៈសម្បត្តិរបស់កាមរ៉ា Gear 360 (2017)

 

ការរចនារូបរាង

ពណ៌

 

ពណ៌ស

វិមាត្រ

 

វិមាត្រ: 100.6 x 46.3 x 45.1mm

ទំងន់: 130 g

ប្រព័ន្ធកាមេរ៉ា

កាមេរ៉ា

CMOS 8.4MP x2 / F2.2 lens

  • Dual Lens Mode, Single Lens Mode (Front/Rear)

    Video, Photo,Time lapse, Video looping, Landscape HDR

    EV, Sharpness, White Balance, HDR, Wind Cut, ISO Limit (រហូតដល់ 1600)

    Horizontal Correction, Geo Tagging (តាមរយៈស្មាតហ្វូន)

  • ការថតរូបភាព (កម្រិតភាពច្បាស់ខ្ពស់បំផុត)360˚ Dual Lens: រហូតដល់ 15MP (5472 x 2736)

    Single Lens: រហូតដល់ 3MP (2304 x 1296)

    Format: JPEG

 

វីដេអូ

  • Video Recording (កម្រិតភាពច្បាស់ខ្ពស់បំផុត)360˚ Dual Lens: រហូតដល់ 4096 x 2048 (24fps)

    Single Lens: រហូតដល់ 1920 x 1080 (60fps)

    Codec: MP4 (H.265)

  •  Recording time: រហូតដល់ 130 mins (2560 x 1280 / 30fps)

 

ប្រព័ន្ធដំណើរការ

ថាមពលថ្ម

  • 1,160 mAh

មេម៉ូរីបន្ថែម

  • MicroSD Card (រហូតដល់ 256GB)

ការភ្ជាប់ទំនាក់ទំនង

  • Android, iOS – Mobile Applicatio

  • Windows, Mac – PC Software

ការភ្ចាប់ទំនងជាមួយនឹងស្មាតហ្វូន

  • Galaxy S8, S8+, S7, S7 Edge, Note5, S6, S6 Edge, S6 Edge+, A5/A7 (2017) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.0 ឬខ្ពស់ជាងនេះ

    iPhone 7, 7+, 6S, 6S+, SE ដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 10.0 ឬខ្ពស់ជាងនេះ

ប្រព័ន្ធទំនាក់ទំនង

  • Wi-Fi 802.11 a/b/g/n/ac (2.4/5GHz), Wi-Fi Direct, Bluetooth v4.1, USB 2.0 (Type-C)

IF Connector

  • USB 2.0 (Type-C)

សែនស័រ

  • Gyro , Accelerometer

ប្រព័ន្ធការពារការជ្រាបទឹក និងធូលី

  • IP53

ផ្នែកផ្សេងៗ