ព័ត៌មាន

Samsung Galaxy J5 (2017) ទទួលបានវិញ្ញាបនប័ត្រពី FCC

Galaxy J5 (2017) ជាស្មាតហ្វូនស៊េរីថ្មីថ្នាក់កណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលព័ត៌មានរបស់វាបែកធ្លាយបន្តិចម្តងៗ។ ស្មាតហ្វូននេះទទួលបានវិញ្ញាបនប័ត្រ Wi-Fi ការទម្លាយលក្ខណៈសម្បត្តិនៅលើ Geekbench និង GFXBench ហើយរូបភាពផ្នែកខាងមុខជាច្រើនសន្លឹកក៏ត្រូវបានទម្លាយផងដែរ។ ពេលនេះស្មាតហ្វូនស៊េរីថ្មីនេះទទួលវិញ្ញាបនប័ត្រពី FCC ហើយ ដូចនេះវាអាចនឹងបង្ហាញខ្លួនឆាប់ៗនេះ។

image

នៅក្នុងបញ្ជីនេះទម្លាយថា ស្មាតហ្វូននេះនឹងមាន 3 ស៊េរីម៉ូដែលគឺ SM-J530GM, SM-530YM/DS និង SM-J530GM/DS ។ កាលពីឆ្នាំមុន ស្មាតហ្វូន Galaxy J5 (2016) ត្រូវបានប្រកាសនៅក្នុងខែមេសា ប៉ុន្តែឥឡូវនេះដល់ខែឧសភាទៅហើយក្រុមហ៊ុន Samsung នៅមិនទាន់ប្រកាសព័ត៌មានជាផ្លូវការអំពីស្មាតហ្វូននេះទេ។

យោងទៅតាមព័ត៌មានបែកធ្លាយលើកមុននេះ ស្មាតហ្វូននេះនឹងប្រើប្រាស់បន្ទះឈីប Exynos 7870 ជាមួយនឹង octa-core CPU រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 12MP អាចថតវីដេអូកម្រិត Full HD ៕