ព័ត៌មាន

ព្រឹត្តិការណ៍លក់ទូរស័ព្ទសាមសុង Galaxy S8 ដ៏គគ្រឹកគគ្រេងក្នុងប្រទេសកម្ពុជា!

កាលពីថ្ងៃទី០៦ ខែឧសភា នៅសាលមហាស្របចេនឡាជិតផ្សារដើមគរ មានអ្នកគាំទ្រស្មាតហ្វូនសាមសុងជាច្រើនតម្រង់ជួរគ្នាយ៉ាងរំភើបសប្បាយរីករាយដើម្បីទទួលបានទូរស័ព្ទសាមសុង GALAXY S8 និង S8 PLUS 

 image

 «ទីបំផុត ខ្ញុំក្លាយជាម្ចាស់ទូរស័ព្ទដ៏ទំនើបស្រស់ស្អាតមួយនេះហើយ!»

 image

ស៊េរី GALAXY S ដែលជាស្វាតហ្វូនរបស់ក្រុមហ៊ុនសាមសុង ឥទ្បូវនេះស្ថិតនៅក្នុងជំនាន់ទីប្រាំបីរបស់ខ្លួន។ សាមសុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ដើម្បីនាំឲ្យពិភពលោកបានដឹងពីសារៈសំខាន់នៃចំណេះដឹង និងរសនិយមថ្មីៗដែលប្រជាពលរដ្ឋកម្ពុជាចង់បាន ។

  image

តាមរយៈក្រុមហ៊ុនសាមសុង មុនពេលព្រឹត្តិការណ៍លក់ដ៏អស្ចារ្យនេះ ក៏មានការបញ្ជាទិញមុនរហូតដល់រាប់ពាន់អ្នក ។ សម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញមុន ទទួលបានកាដូជាកញ្ចប់បន្ថែមពីក្រុមហ៊ុនសាមសុងផងដែរ។ ហើយក៏មានអតិថិជនផ្សេងទៀតដែលធ្វើការជាវដោយផ្ទាល់នៅព្រឹតិ្តការណ៍លក់ដ៏អស្ចារ្យនេះដែរបន្ទាប់ពីឃើញសម្រស់ដ៏ស្រស់ស្អាតនៃទូរស័ព្ទនេះ។

 image

ប្រសិនបើលោកអ្នកខកខានឱកាសក្នុងការទទួលបានសាមសុង GALAXY S8 និង S8 PLUS អាចរកជាវបាននៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា ហើយក៏អាចទទួលបានកាដូពិសេសរួមមាន ស្រោមទូរស័ព្ទ និង កញ្ចាប់គម្រោង​ “Power+1 package” សម្រាប់រយៈពេល 24 សប្តាហ៍ពី Smart ផងដែរ។

image

image

 សម្រាប់ព័ត័មានបន្ថែមពីផលិតផល (ភាសាអង់គ្លេស)៖ www.samsungmobilepress.com  http://news.samsung.com/galaxy

 ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com