ព័ត៌មាន

កម្រិតពណ៌ (Color Volume): និយមន័យ និងមូលហេតុដែលវាជាសារៈសំខាន់សម្រាប់អេក្រង់ទូរទស្សន៍

ទូរទស្សន៍ QLED TV 2017 របស់ក្រុមហ៊ុនសាមសុងថ្មីៗកន្លងទៅនេះបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការធ្វើតេស្ត និងសមាគមវិញ្ញាបនប័ត្រលំដាប់ថ្នាក់ពិភពលោក Verband Deutscher Elektrotechniker (VDE) ចំពោះសមត្ថភាពក្នុងការបញ្ចេញ«កម្រិតពណ៌បានភ្លឺច្បាស់100%»។ នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុនផលិតទូរទស្សន៍ពិភពលោក និងបង្ហាញថាកម្រិតពណ៌​ (Color Volume) នេះនឹងក្លាយជាវិធីសាស្រ្តល្អដាច់គេសម្រាប់វាស់កម្រិតភាពច្បាស់នៃពណ៌ និងគុណភាពរូបភាពលើអេក្រង់ទូរទស្សន៍។

image

Color Volume គឺជាការវាស់កម្រិតពណ៌ប្រភេទ 3D ថាតើអេក្រង់អាចបង្ហាញពណ៌ត្រឹមត្រូវទៅនឹងកម្រិតពន្លឺបានច្បាស់ប៉ុណ្ណា។ ប៉ុន្តែ ហេតុអ្វីបានជាចាំបាច់ត្រូវមានការវាស់កម្រិតផ្សេងមួយទៀតជំនួសឲ្យស្តង់ដាពណ៌ពីមុនដើម្បីអ្វី?

 image

ក្រាហ្វិកខាងលើនេះគឺជាស្តង់ដា CIE 1931 នៃដ្យាក្រាមពណ៌។ ទម្រង់ពណ៌បង្ហាញពីពណ៌ទាំងអស់ដែលភ្នែកមនុស្សអាចមើលឃើញ ខណៈពេលដែលត្រីកោណពណ៌សគឺជាពណ៌ដែល DCI-P3 (សម្រាប់រោងភាពយន្ត) បានរួមបញ្ចូល។

 ពី SDR ទៅ HDR៖ ការវាស់កម្រិតភាពច្បាស់នៃពណ៌ប្រកបដោយប្រសិទ្ធិភាព

អស់រយៈពេលជាច្រើនឆ្នាំ គម្លាងរវាងទូរទស្សន៍ដែលមានកម្រិតពណ៌ភ្លឹច្បាស់ទាបបំផុត និងខ្ពស់បំផុតមិនមានភាពខុសគ្នាខ្លាំងនោះទេ។ ប៉ុន្តែថ្មីៗនេះ បច្ចេកវិទ្យាអេក្រង់មានលក្ខណៈប្រសើរទ្បើងដើម្បីធ្វើឲ្យកម្រិតពន្លឺខ្លាំងជាងមុន ហើយមានកម្រិតច្រោះគុណភាពរូបជាច្រើនបន្ថែមទៀត រវាងភាពងងឹតខ្លាំង និងភ្លឺខ្លាំង ដើម្បីបង្ហាញឲ្យរូបភាពកាន់តែច្បាស់មិនថាកម្រិតពន្លឺងងឹត ឬភ្លឺប៉ុណ្ណានោះទេ។

 image

ក្នុង HDR  ផ្នែករូបភាពដែលនៅទីងងឹត និងភ្លឺខ្លាំងមានពណ៌ច្បាស់ងាយស្រួលមើលជាង។

ចំនួនគ្រាប់ពណ៌ដែលអេក្រង់អាចបង្ហាញក៏ត្រូវបានបន្ថែមច្រើនជាងមុនផងដែរ ដូច្នេះហើយទើបរូបភាពដែលបង្ហាញមានកម្រិតភាពច្បាស់ខ្ពស់ជាងមុនដូចមើលនៅនឹងភ្នែកក្នុងកន្លែងជាក់ស្តែងផងដែរ។ ។ បច្ចេកវិទ្យាដ៏ថ្មីនេះត្រូវបានគេហៅថា High Dynamic Range (HDR) ដែលពីមុនមកមានឈ្មោះថា Standard Dynamic Range (SDR)។ ដូច្នេះហើយ ចាប់តាំងពីវត្តមានទូរទស្សន៍ HDR ដំបូងគេពីក្រុមហ៊ុនសាមសុងបានបង្ហាញខ្លួនក្នុងឆ្នាំ 2015 HDRបានធ្វើឲ្យទូរទស្សន៍មានរូបភាពកាន់តែច្បាស់ដូចស្ថិតនៅក្នុងទិដ្ឋភាពផ្ទាល់។

រហូតមកដល់ពេលនេះ កម្រិតពណ៌លើផ្ទៃអេក្រង់អាចវាស់បានតាមរយៈគ្រាប់ពណ៌សរុប (Color Gamut) ដែលជាការវាស់បែបសំប៉ែត 2D ដើម្បីឲ្យដឹងថាតើពណ៌ច្រើនប៉ុណ្ណាដែលប្រស្រីភ្នែកមនុស្សអាចចាប់យកបាន។ កម្រិតពន្លឺមិនត្រូវបានរួមបញ្ចូលក្នុងការវាស់កម្រិតពណ៌នោះទេរហូតមកដល់បច្ចុប្បន្ននេះ ដោយសារតែអេក្រង់ភាគច្រើនមានលក្ខណៈស្រដៀងគ្នា។ ឥឡូវនេះជាមួយ HDR កម្រិតពន្លឺអាចបង្កើនភ្លឺជាង SDR ១០ដង ហើយសម្រាប់ទូរទស្សន៍សាមសុង QLED វិញ គឺភ្លឺខ្លាំងជាងមុនចាប់ពី 15 ដល់ 20 ដង។ កម្រិតពន្លឺទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សមត្ថភាពបញ្ចេញពណ៌ឲ្យបានដិតច្បាស់។

 
image

សូម្បីតែជាមួយនឹងរូបភាពដូចគ្នាក៏ដោយ កម្រិតភាពច្បាស់របស់ពណ៍នៅលើអេក្រង់អាចខុសគ្នាខ្លាំង ដោយសារតែកម្រិតពន្លឺ

សារៈសំខាន់នៃកម្រិតពណ៌ (Color Volume)

ដោយបន្ថែមពន្លឺទៅលើផ្ទៃទី៣នៃគ្រាប់ពណ៌ 2D នីមួយ ឥទ្បូវនេះវាមិនត្រឹមតែអាចធ្វើឲ្យអេក្រង់បញ្ចេញពណ៌បានច្រើននោះទេ ថែមទាំងអាចបង្ហាញបានដិតច្បាស់មិនថាកម្រិតពន្លឺទាបឬខ្ពស់ប៉ុណ្ណានោះទេ។ ការបញ្ចេញពណ៌ 3D នេះ ដែលត្រូវបានគេហៅថា កម្រិតពណ៌ Color Volume ដែលបង្ហាញពណ៌បានភ្លឹច្បាស់មិនថាកម្រិតពន្លឺណានោះទេ។

ការបញ្ជាក់ភាពជោគជ័យសម្រាប់ទូរទស្សន៍សាមសុង QLED ដែលមានកម្រិតពណ៌ Color Volume 100% នេះមានន័យថា វាមិនដូចអេក្រង់ផ្សេងនោះទេ ដោយសារវាអាចបង្ហាញពណ៌ប្រភេទ DCI-P3 បានយ៉ាងច្បាស់ល្អនៅកម្រិតពន្លឺទាំងអស់ ទោះបីជាបើកពន្លឺភ្លឺខ្ពស់ជាងគេក៏ដោយ។

 image

 ជាមួយកម្រិតពណ៌ Color Volume 100% ទូរទស្សន៍សាមសុង QLED បង្ហាញពណ៌ច្បាស់ល្អគ្រប់កម្រិតពន្លឺទាំងអស់

កម្រិតពណ៌ Color Volume ថ្មីនេះនឹងនាំយកនូវបទពិសោធន៍អេក្រង់ដែលប្រើមុខងារ HDR ដែលមានភាពភ្លឺច្បាស់ត្រជាក់ភ្នែកសម្រាប់អ្នកទស្សនា ដែលនឹងបង្ហាញថាអេក្រង់មួយណាឲ្យពិតប្រាកដ ដែលអាចផ្តល់នូវរូបភាពល្អឥតខ្ចោះជាមួយពណ៌ដិតច្បាស់ល្អគ្រប់កម្រិតពន្លឺទាំងអស់។ ហើយបច្ចេកវិទ្យាថ្មីនេះនឹងបន្តពង្រីកសក្តានុពលភាពរបស់ខ្លួនក្នុងទីផ្សារអេក្រង់ទូរទស្សន៍ជាក់ជាមិនខាន។

ទូរទស្សន៍នាពេលអនាគតបានដល់បច្ចុប្បន្នភាព ហើយបញ្ចេញពណ៌កាន់តែស្រស់បំព្រង!