ព័ត៌មាន

ក្រុមហ៊ុន Samsung ផ្តល់ជម្រើសនៃការទិញស្មាតហ្វូន Galaxy S8/S8+ នូវឧបករណ៍ Gear 360 (2017) ក្នុងតម្លៃ 49 ដុល្លារអាមេរិច

តើលោកអ្នកកំពុងតែរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិច និងមានគម្រោងក្នុងការទិញស្មាតហ្វូន Galaxy S8/S8+ មែនទេ? ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនឹងផ្តល់ជូននូវលក្ខខណ្ណពិសេសក្នុងការទិញស្មាតហ្វូនស៊េរីថ្មី Galaxy S8/S8+ ។ ការផ្តល់ជូនពិសេសនោះគឺថា នៅពេលដែលលោកអ្នកទិញស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ អ្នកអាចចំណាយទឹកប្រាក់បន្ថែមត្រឹមតែ 49 ដុល្លារអាមេរិចប៉ុណ្ណោះសម្រាប់ឧបករណ៍ Gear 360 (2017) ។

image

image

ឧបករណ៍ Gear 360 (2017) ដាក់លក់នៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅសហរដ្ឋអាមេរិចតាំងពីថ្ងៃទី 25 ខែឧសភាមកម្ល៉េះ។ ឧបករណ៍នេះមានតម្លៃប្រហែលជា 229 ដុល្លារអាមេរិចដែលមានន័យថាពេលនេះអ្នកអាចចំណេញទឹកប្រាក់បានដល់ទៅ 180 ដុល្លារអាមេរិចប្រសិនបើអ្នកកម្មង់ទិញស្មាតហ្វូន Galaxy S8/S8+ ៕