ព័ត៌មាន

MYTEB MAX 4G សមត្ថភាពខ្លាំង អេក្រង់ភ្លឺច្បាស់ FULL HD តម្លៃពិសេសត្រឹមតែ 145 ដុល្លារអាមេរិច!

MYTEB MAX 4G​ គឺជាថេប្លេតស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន MYTEB Malaysia ដែលមានអេក្រង់ធំល្អ និងភ្ជាប់ជាមួយនូវលក្ខណៈសម្បត្តិជាច្រើនសន្ធឹកសន្ធាប់។ថេប្លេតនេះមានរូបរាងស្រស់ស្អាត ស្តើងងាយស្រួលកាន់ និងមានទំហំអេក្រង់ 10.1 អ៊ីងងាយស្រួលប្រើប្រាស់តាមតម្រូវការ។ ថេប្លេតស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដូចគ្នាទៅនឹងថេប្លេតជាច្រើនផ្សេងទៀតដែលកំពុងចរាចរនៅលើទីផ្សារ ប៉ុន្តែការប្រើប្រាស់ថេប្លេត MYTEB MAX 4G នេះពិតជាខុសប្លែកពីគេ ពិសេសគឺអេក្រង់ FULL HD ភ្លឺច្បាស់ត្រជាក់ភ្នែក។ MYTEB MAX 4G​ ដាក់លក់ហើយនៅក្នុងតម្លៃពិសេសត្រឹមតែ 145 ដុល្លារអាមេរិចប៉ុណ្ណោះ។

image

អេក្រង់របស់ MYTEB MAX 4G ជាប្រភេទ IPS LCD display ដែលមានកម្រិតភាពច្បាស់កម្រិត 1920×800 ដែលក្រុមហ៊ុន MYTEB ហៅឈ្មោះថា “SUPER IPS technology” ព្រោះវាផ្តល់នូវកម្រិតរូបភាព និងវីដេអូច្បាស់ត្រជាក់ភ្នែក។ MYTEB MAX 4G ផ្តល់នូវភាពសប្បាយរីករាយបំផុតក្នុងការប្រើប្រាស់។ MYTEB MAX 4G ប្រើប្រាស់នូវបន្ទះឈីបប្រភេទ Mediatek Taiwan Octa-core CPU ដែលមានល្បឿន 1.5 Ghz (64-bit) ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងអាចបន្ថែមនូវម៉េមូរី MicroSD ទំហំដល់ទៅ 128GB ថែមទៀត។ ការបន្ថែមម៉េមូរីទំហំធំនេះអាចផ្ទុកទិន្នន័យបានច្រើនគ្រប់គ្រាន់ដូចជារូបភាព វីដេអូ ខ្សែភាពយន្ត និងតន្ត្រីជាដើម។ កាមេរ៉ាមុខរបស់ថេប្លេតនេះមានទំហំ 3MP ចំនែកកាមេរ៉ាខាងក្រោយមានទំហំ 5MP ដែលអាចថតវីដេអូកម្រិត 720p និងល្អបំផុតសម្រាប់ការប្រើប្រាស់វីដេអូខល។

ក្រុមហ៊ុន MYTEB Malaysia ប្រឹងប្រែងសម្រិតសម្រាំងរូបរាងកាន់តែទាក់ទាញ និងស្រស់ស្អាតបំផុតសម្រាប់ថេប្លេត MYTEB MAX 4G នេះ។ វាមានអេក្រង់ទំហំ 10.1 អ៊ីងកញ្ចក់ភ្លឺច្បាស់ល្អផ្នែកខាងមុខ និងស្រោបដោយអាលុយមីញ៉ូមរលើបរលោងគួរឱ្យចង់ប្រើប្រាស់។ អេក្រង់របស់វាជាប្រភេទ Full HD Display បង្ហាញរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក។ ថេប្លេតនេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាដែលងាយស្រួលក្នុងការថតរូប Selfie និងមានរន្ធដោតកាស 3.5mm headphone jack នៅផ្នែកខាងក្រោម ប៊ូតុងតម្លើងសំឡេង និងប៊ូតុង Power/Lock នៅផ្នែកខាងស្តាំ និងរន្ធដោត USB-Type C ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ថេប្លេតដ៏ស្រស់ស្អាតនេះភ្ជាប់ជាមួយនឹង Stereo Speakers ភ្លោះថែមទៀតដែលបញ្ចេញសំឡេង ពិរោះរងំ រណ្តំចិត្ត។

MYTEB MAX 4G មានសមត្ថភាពខ្លាំងលើសពីការរំពឹងទុករបស់លោកអ្នកដោយសារតែវាប្រើប្រាស់នូវស៊ីមកាត 4G LTE ចំនួនពីរ ប្រព័ន្ធ WiFi 802.11ac ប្រព័ន្ធ Bluetooth 4.0 ប្រព័ន្ធ GPS និងជាច្រើនទៀត។ ថេប្លេតនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ដែលអ្នកប្រើប្រាស់អាចចូលទៅទាញយកកម្មវិធី Apps និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Google នៅលើហាងទំនិញ Google Play Store បានយ៉ាងងាយស្រួល។

សរុបមក ថេប្លេត MYTEB MAX 4G គឺមានសមត្ថភាពខ្លាំង អេក្រង់ធំល្អដែលសមស្របតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់។ តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 145 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0883708811 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។