ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S3 នឹងដាក់លក់នៅសហរដ្ឋអាមេរិចក្នុងតម្លៃ 491 ដុល្លារ

ថេប្លត Samsung Galaxy Tab S3 ប្រកាសបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិចកាលពីខែមីនា ឆ្នាំនេះដែលមានតម្លៃដល់ទៅ 599.99 ដុល្លារអាមេរិចពេលនេះធ្លាក់ថ្លៃមកត្រឹមតែ 500 ដុល្លារអាមរិចហើយ។ នៅលើគេហទំព័ររបស់សហរដ្ឋអាមេរិចក្នុងពេលនេះមានតម្លៃ 499.99 ដុល្លារ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung លក់បញ្ចុះតម្លៃដល់ទៅ 100 ដុល្លារសម្រាប់ថេប្លេតម៉ូដែលពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ នៅលើគេហទំព័រលក់រាយ Best Buy និង​ B&H ក៏ផ្តល់ជូនការបញ្ចុះតម្លៃផងដែរ។ សម្រាប់ពេលនេះនៅលើគេហទំព័រ Amazon ក៏ដាក់លក់ថេប្លេតនេះក្នុងតម្លៃពិសេសគឺត្រឹមតែ 491.22 ដុល្លារ៕