ព័ត៌មាន

វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា Samsung Tech Institute បើកទទួលសិស្សសម្រាប់ជំនាន់ទី៤

ភ្នំពេញ ថ្ងៃទី០៧ មិថុនា ២០១៧៖ វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute ជំនាន់ទី៤ បានបើកជាផ្លូវការកាលពីថ្ងៃពុធ នៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានឈានចូលជំនាន់ទី៤ ហើយគឺដើម្បីជំរុញលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជា អ្នកបច្ចេកទេសក្នុងពេលអនាគត។

image

Samsung Tech Institute ត្រូវបានបង្កើតទ្បើងដើម្បីដោះស្រាយកង្វះខាតនៃវិស្វករអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា, ការយល់ដឹងអំពីចំណេះដឹងថ្មីៗទាក់ទងនឹងការជួសជុល ព្រមទាំងការថែទាំផលិតផលអេទ្បិកត្រូនិចដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃផងដែរ។  

image

នៅពេលដែលវគ្គបណ្តុះបណ្តាលនេះចាប់កំណើតទ្បើងក្នុងឆ្នាំ២០១៤ គឺជាពេលដំបូងបំផុតនៅប្រទេសកម្ពុជា ក្នុងការស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុនសាមសុងដែលយកចិត្តទុកដាក់លើកិច្ចការសង្គម និងផ្តល់ក្តីសង្ឃឹមក្នុងការជួយឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

image

image

ទស្សនៈចម្បងនៃក្រុមហ៊ុនសាមសុងគឺការប្តេជ្ញាចិត្តយ៉ាងមោះមុតចូលរួមផ្តល់ផលប្រយោជន៍ដល់សង្គម បណ្តុំគំនិតបង្កើតការផ្លាស់ប្តូរវិជ្ជមាន និងជួយឲ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើង។ គ្រប់កន្លែងដែលក្រុមហ៊ុនសាមសុងបើកដំណើរការ គឺមានគោលបំណងឲ្យក្លាយជាផ្នែកមួយរបស់សង្គម ដោយបង្កើតឲ្យមានភាពរីកចម្រើន និងឱកាសសម្រាប់ប្រជាជនក្នុងការបង្កើតសហគមន៍។ ក្រុមហ៊ុនសាមសុងធ្វើដូច្នេះបានប្រកបដោយទំនួលខុសត្រូវ ដោយផ្តោតសំខាន់លើវិសមភាព និងនិរន្តរភាពទៅអ្នកប្រើប្រាស់ទូទាំងសកលលោក។  

image

ក្នុងសុន្ទរកថាបើកសម្ពោធ លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា​ បានមានប្រសាសន៍ថា៖ «ធនធានមនុស្ស គឺជាធាតុផ្សំដ៏ចំបងក្នុងការអភិវឌ្ឍសុខុមាលភាពនៃសេដ្ឋកិច្ច។ សាមសុងទទួលស្គាល់អំពី ភាពសំខាន់របស់មនុស្សនៅក្នុងវិស័យមុខជំនួញ ហើយនេះគឺជាអ្វីដែលយើងនៅទីនេះកំពុងជួយក្នុងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាតាមរយៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា»។ ការអភិវឌ្ឍនធនធានមនុស្ស គឺជាសកម្មភាពមួយដ៏សំខាន់ចំពោះក្រុមហ៊ុនសាមសុង ក៏ដូចជាការលូតលាស់របស់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

image

image

image

និស្សិតចំនួន80​​​នាក់ មកពីទូទាំងប្រទេសកម្ពុជានឹងចូលរួមសិក្សាក្នុងឆមាសនេះដែលមានរយៈពេល៣ខែ         ហើយវគ្គបណ្តុះបណ្តាលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៨ មិថុនា នេះ។ សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារ ពីបណ្តាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់ក្រុមហ៊ុនសាមសុងនៅក្នុងប្រទេសកម្ពុជា។

image

image

អំពីក្រុមហ៊ុនSamsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com