ព័ត៌មាន

MYTEB MAX 4G ជម្រើសដ៏ល្អបំផុតសម្រាប់ការកម្សាន្ត ការលេងហ្គេមជាមួយនឹងអេក្រង់ភ្លឺច្បាស់ FULL HD!

តើលោកអ្នកកំពុងតែស្វែងរកនូវថេប្លេតដែលមានអេក្រង់ធំងាយស្រួលក្នុងការលេងហ្គេមមែនទេ? តើលោកអ្នកចង់ចំណាយថវិកាល្មមសម្រាប់ទិញថេប្លេតថ្មីដែលមានសមត្ថភាពខ្លាំងស្របតាមតម្រូវការរបស់អ្នកមែនទេ? ពេលនេះ យើងសូមបង្ហាញជូននូវថេប្លេតស៊េរីថ្មីមួយគ្រឿងម៉ូដែល MYTEB MAX 4G ដែលមានរូបរាងស្រស់ស្អាត និងជាផលិតផលថេប្លេតថ្មីរបស់ប្រទេសម៉ាឡេស៊ីដែលចែកចាយដោយក្រុមហ៊ុន MYTEB ។

image

តើថេប្លេតនេះមានលក្ខណៈពិសេសអ្វីខ្លះទៅ?

ថេប្លេត MYTEB MAX 4G ភ្ជាប់ជាមួយនឹងអេក្រង់ទំហំធំដល់ទៅ 10.1 អ៊ីងកម្រិតភាពច្បាស់ FULL HD ងាយស្រួលក្នុងការទស្សនាខ្សែភាពយន្ត ការលេងហ្គេម និងការកម្សាន្តជាច្រើនទៀតនៅលើអនឡាញ។ ថេប្លេតស៊េរីថ្មីនេះពោរពេញដោយអនុភាពដោយសារតែវាមានល្បឿនលឿនគ្រប់យ៉ាងជាមួយនឹងបន្ទះឈីបរបស់តៃវ៉ាន់ដែលមានល្បឿនដល់ទៅ 1.5GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ បន្ថែមពីនេះទៀត MYTEB MAX 4G អាចបន្ថែមនូវម៉េមូរីខាងក្រៅប្រភេទ microSD ទំហំបានដល់ទៅ 128GB ថែមទៀតសម្រាប់រក្សាទុកឯកសារជាច្រើនរបស់លោកអ្នក។

នៅមិនទាន់អស់នោះទេ ថេប្លេត MYTEB MAX 4G ទ្រទ្រង់នូវស៊ីមកាត 4G LTE ចំនួនពីរផ្តល់នូវល្បឿនលឿនក្នុងការបើកប្រើប្រាស់អ៊ីនធើណិត និងការខលបានគ្រប់កាលៈទេសៈដោយលោកអ្នកមិនចាំបាច់ទិញទូរស័ព្ទស្មាតហ្វូនបន្ថែមនោះទេ។ វាទ្រទ្រង់នូវប្រព័ន្ធ WiFi 802.11ac ប្រព័ន្ធ Bluetooth 4.0 ប្រព័ន្ធ GPS និងប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ថែមទៀត។ ក្រឡេកទៅមើលផ្នែកកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះវិញ វាមានទំហំដល់ទៅ 5 មេហ្គាភិចសែលដែលអាចថតរូបភាពបានច្បាស់ល្អផងដែរ។ កាមេរ៉ាខាងមុខរបស់ថេប្លេតនេះមានទំហំ 3 មេហ្គាភិចសែលងាយស្រួលក្នុងការថតរូប Selfie និងវីដេអូខល។ មួយវិញទៀត ថាមពលថ្មរបស់ថេប្លេតនេះមានទំហំ 4000mAh ដែលអាចទ្រទ្រង់ប្រើប្រាស់បានពេញមួយថ្ងៃ។
តើក្រុមហ៊ុនមានបន្ថែមជូនអ្វីខ្លះនៅពេលទិញថេប្លេតស៊េរីថ្មីនេះ?

ជាក់ស្តែង រាល់ការជាវផលិតផលថេប្លេត MYTEB MAX 4G នៅក្នុងពេលនេះ​ ក្រុមហ៊ុន MYTEB នឹងផ្តល់ជូនស្គ្រីនការពារអេក្រង់ ស្រោមស្បែកសុទ្ធ និងការធានាជួសជុលរយៈពេលមួយឆ្នាំពេញ។ សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 145 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0883708811 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។

ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕