ព័ត៌មាន

ទូរទស្សន៍សាមសុង QLED TV ទទួលបានពានរង្វាន់បីផ្ទួនៗគ្នាជាលើកដំបូង

កាលពីថ្ងៃសុក្រ បើតាមក្រុមហ៊ុនសាមសុងអេឡិចត្រូនិចថា ទស្សនាវដ្តីប្រព័ន្ធសោទស្សន៍អាល្លឺម៉ង់បានដាក់ពិន្ទុរហូតដល់ទៅ 920 ពិន្ទុ ដល់ ទូរទស្សន៍សាមសុងស៊េរី QLED TV Q9 ដែលលំដាប់ពិន្ទុខ្ពស់បំផុតត្រឹមគឺ 1,005។ នេះមានន័យថា សាមសុងបានទទួលរង្វាន់ពីភាពឥតខ្ចោះបីផ្ទួនៗគ្នា ដែលធ្វើឲ្យទូរទស្សន៍សាមសុង QLED គឺជា ទូរទស្សន៍តែមួយគត់ដែលទទួលបានភាពអស្ចារ្យ លើលក្ខខណ្ឌវាយតម្លៃទាំងបីគឺ៖ ការបញ្ជាក់ គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លា។

 image

ក្រុមហ៊ុនសាមសុងបានចាប់ផ្តើមការលក់ទូរទស្សន៍នៅក្នុងទ្វីបអឺរ៉ុបកាលពីខែមីនាកន្លងទៅ។ ពេលនេះក្រុមហ៊ុន កំពុងត្រៀមដាក់បង្ហាញខ្សែស្រឡាយទូរទស្សន៍ QLED ដែលជម្រុញភាពជោគជ័យនៃម៉ូដែលទើប នឹងសម្ពោធរួចមួយនេះ។ ចំនួនការលក់ប្រចាំសប្តាហ៍នៃទូរទស្សន៍ប្រភេទ QLED TV បានកើន ឡើង លើសបួនដងនៅដើមខែឧសភា បើប្រៀបធៀបនឹងសប្តាហ៌មុនៗ កាលពីចាប់ផ្តើមដាក់លក់។

 image

ជាមួយនឹងយុទ្ធសាស្រ្តដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុនទីផ្សារក្រុមហ៊ុនសាមសុង ឈរយ៉ាងរឹងមាំឈានមុខគេនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនសាមសុងក៏កំពុងនាំមុខនៅទីផ្សារអឺរ៉ុប ផ្នែកទូរទស្សន៍ដ៏ទំនើបផងដែរ ជាមួយនឹងភាគហ៊ុនទីផ្សារប្រមាណ40%។

 image

នៅប្រទេសចិន ផលិតផលអេឡិចត្រូនិច និងប្រភពនៃប្រើប្រាស់គ្រឿងអេឡិចត្រូនិចមានទំហំធំ ជាមួយនឹងការចាប់ផ្តើមលក់ទើបតែជាង10សប្តាហ៍ ភាគហ៊ុនទីផ្សាររបស់ទូរទស្សន៍សាមសុងប្រភេទ Quantum Dot កើនឡើងរហូត ដល់ 2.4% នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់បំផុត។ ក្រុមហ៊ុនសាមសុងបានធ្វើឲ្យ  ទូរទស្សន៍សាមសុងប្រភេទ Quantum dot មានចំណែកទីផ្សារភាគហ៊ុនពី 80% ទៅ 90% នៅទីផ្សារប្រទេសចិន។

 image

លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹមតែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំងពីបែបបទជីវិតទាន់សម័យ តាមរយៈការរចនា និងមុខងារទំនើប របស់វា»។

 image

នៅក្នុងការដាក់សម្ពោធទូរទស្សន៍ប្រភេទ QLED TV កាលពីខែមីនាកន្លងមក ក្រុមហ៊ុនសាមសុងបានប្តេជ្ញាចិត្តក្នុងការ នាំមុខនូវទូរទស្សន៍ទាន់សម័យថ្មីមួយ ជាមួយនឹងការព័ណ៌នាអំពីទូរទស្សន៍ដែលអាចរួមបញ្ចូលមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រោមចំណងជើងថា «ផ្ទាំងកញ្ចក់គ្រប់ទីកន្លែង»។ សាមសុងក៏បានរៀបចំការសម្ពោធជាសកលនូវទូរទស្សន៍ ប្រភេទ QLED TV នៅសារមន្ទីរ Louvre ទីក្រុងប៉ារីស កាលពីដើមខែមីនា ដើម្បីបង្ហាញថាវាសិល្បៈមួយផ្នែក នៃគ្រឿងលម្អបច្ចេកវិទ្យា។

 ដើម្បីទស្សនាដោយផ្ទាល់នូវពណ៌ធម្មជាតិដ៏អស្ចារ្យពិតៗរបស់ទូរទស្សន៍ប្រភេទ QLED TV សូមកុំភ្លេច ចូលទស្សនាហាងទំនើបសាមសុងនៅទូទាំងប្រទេស ឬនៅហាងទំនើបសាមសុងណាមួយដែលនៅជិត លោកអ្នកបំផុត។

 ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com