ព័ត៌មាន

ក្រុម​ហ៊ុន Samsung ប្រកាសស្មាតហ្វូនជំនាន់ថ្មី តូច ស្រស់ស្អាត ហើយមានរ៉េមដល់ទៅ 3 GB

មកដល់ទៀតហើយជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានរាងតូច គួរឲ្យកាន់ប្រើបំផុត នាំមកជាមួយសមត្ថភាពសម្បូរបែប និងរចនាបែបស៊ីវិល័យទាន់ សម័យ និងរឹតតែបន្ថែមភាពទាក់ទាញដល់អ្នកប្រើប្រាស់។

 

ក្រុមហ៊ុន Samsung បានប្រកាសស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Galaxy J7 (2017)។ Galaxy J7 (2017) ជាស្មាតហ្វូនជំនាន់ក្រោយដែលមានភ្ជាប់ប្រព័ន្ធ 4G LTE និងអង្គប្រតិបត្តិការ Android 7.0។ Galaxy J7 រចនាមកមានភាពទាក់ទាញបំផុត ជាមួយនឹង កម្រាស់ 7.9mm និងជាស្មាតហ្វូនធន់មធ្យមបំពាក់អេក្រង់បង្ហាញទំហំ 5.5 អ៊ីង ប្រើកម្រិតបង្ហាញ 1920 x 1080 Full HD Super AMOLED។ ស្មាតហ្វូននេះប្រើប្រព័ន្ធខួរក្បាល octa-core Exynos 7870។ ស្មាតហ្វូនប្រើ GPU ប្រភេទ Mali T830 GPU និងភ្ជាប់រ៉េមទំហំ 3GB  និងមេម៉ូរ៉ីទំហំ 16GB ។ អ្នកអាចថែមមេម៉ូរ៉ីក្រៅម៉ាស៊ីនបានរហូតដល់ទៅ 256GB។

 

image

ក្រៅពីមានរូបរាងតូច ងាយស្រួលកាន់ប្រើ និងបន្ថែមភាពស្រស់ស្អាត​ អ្នកទទួលបាន ការប្រើប្រាស់ដ៏ចំណេញ ដោយស្មាតហ្វូននេះនាំមកជាមួយជើងស៊ីមពីរ ដែលអាចឲ្យអ្នកប្រើ ស៊ីមកាតបានម្តងពីរក្នុងស្មាតហ្វូនតែ LED flash  មួយ។ ក្រៅពីនេះអ្នកអាចប្រើប្រាស់កាមេរ៉ាទំហំក្រោយទំហំ 13MP ជាមួយមុខងារជំនួយភ្លើង ។ ពិសេសបន្ថែមទៀតនោះ កាមេរ៉ាមុខរបស់វាក៏មានទំហំ 13MP ផងដែរ ដែលជួយឲ្យលោកអ្នកផ្តិតយករូបភាពបានកាន់តែ ស្រស់ស្អាតបែបធម្មជាតិ និងច្បាស់ៗ។ ស្មាតហ្វូននេះក៏នាំមកសមត្ថភាពថ្មទំហំ 3600Ah។

 

ប្រភពព័ត៌មាន Samsung Galaxy J7 (2017)