ព័ត៌មាន

ហ្វាប់ប្លេត Samsung Galaxy Note 8 នឹងមិនប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់នោះទេ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Galaxy S8 របស់ខ្លួនរួចមកហើយភ្ជាប់ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយដោយសារតែប្រព័ន្ធស្កែនក្រយ៉ៅដៃនេះមិនអាចដាក់បង្កប់នៅក្រោមកញ្ចក់អេក្រង់បាន។ ពេលនេះ យើងលឺដំណឹងថ្មីទៀតថា សម្រាប់ហ្វាប់ប្លេត Galaxy Note 8 ក៏នឹងប្រហែលជាមិនបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់ដែរ។

image

យោងទៅតាមអ្នកជំនាញនៅក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាដឹងអំពីវិធីសាស្រ្តក្នុងការបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនេះជាក់ជាមិនខាន។ បញ្ហាដែលសំខាន់នោះគឺផ្តោតទៅលើបញ្ហាសុវត្ថិភាពដោយសារតែស្មាតហ្វូននេះមិនដឹងថាលោកអ្នកចង់បិទ ឬក៏បើកស្មាតហ្វូននោះ។ ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេដឹងថានឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ។ ហ្វាប់ប្លេតនេះនឹងមានអេក្រង់ប្រភេទ Infinity Display ទំហំ 6.3 អ៊ីង រួមជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀត៕