ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S8 ពណ៌ទឹកប្រាក់ (Arctic Silver) នឹងដាក់លក់ផ្តាច់មុខនៅ EE ទឹកដីអង់គ្លេស

ស្មាតហ្វូណស៊េរីថ្មី Samsung Galaxy S8 ទាំងពីរស៊េរីម៉ូដែលមាន 5 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកសមុទ្រ ពណ៌ទឹកប្រាក់ និងពណ៌មាស។ ប៉ុន្តែមកទល់ពេលនេះ វាមានតែពីរពណ៌ប៉ុណ្ណោះដែលបានដាក់លក់នៅក្នុងទឹកដីចក្រភពអង់គ្លេស ប៉ុន្តែសម្រាប់ពណ៌ទី ៣ នឹងដាក់លក់នៅក្នុងពេលឆាប់ៗនេះ។

 image

ក្រុមហ៊ុន EE ជាអ្នកលក់ផ្តាច់មុខពណ៌ថ្មីរបស់ស្មាតហ្វូនត្រកូល Galaxy S8 នេះ។ នៅក្នុងទឹកដីចក្រភពអង់គ្លេស ស្មាតហ្វូន Galaxy S8 ពណ៌ទឹកប្រាក់ (Arctic Silver) អាចធ្វើការកម្មង់ទិញមុន (Pre-order) បាននៅថ្ងៃទី 23 ខែមិថុនា។ ក្រុមហ៊ុន EE ជាអ្នកលក់ផ្តាច់មុខទៅលើស្មាតហ្វូននេះ។