ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងសម្ភោធន៍ថេប្លេត Galaxy Tab S3 អេក្រង់ 9.7 អ៊ីងនៅប្រទេសឥណ្ឌាស្អែកនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនម៉ូដែល Galaxy Tab S3 អេក្រង់ 9.7 អ៊ីងនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃស្អែកនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានផ្ញើរនូវលិខិតអញ្ជើញរួចរាល់ហើយសម្រាប់ការសម្ភោធន៍បង្ហាញនេះដែលនឹងធ្វើឡើងនៅទីក្រុង​ Bangalore នៅថ្ងៃទី 20 ខែមិថុនាខាងមុខនេះ។

image

ថេប្លេត Galaxy Tab S3 គឺជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុន Samsung ជំនាន់បន្ទាប់ពី Galaxy Tab S2 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ថេប្លេតនេះមានអេក្រង់ទំហំ 9.7 អ៊ីង កម្រិតភាពច្បាស់ 2048 x 1536 SUPER AMOLED បន្ទះឈីប Snapdragon 820 រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ប្រព័ន្ធឧបាល័រ Stereo និងថាមពលថ្មកម្លាំង 6000mAh ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់នឹងប្រកាសនៅថ្ងៃសម្ភោធន៍នេះតែម្តង៕