ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S3 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងតម្លៃ 745 ដុល្លារ

ដូចអ្វីដែលបានគ្រោងទុក ថេប្លេត Samsung Galaxy Tab S3 អេក្រង់ 9.7 អ៊ីងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា។ ថេប្លេតនេះមានតម្លៃប្រហែលជា 745 ដុល្លារអាមេរិច ហើយវានឹងដាក់លក់ទាំងនៅលើវេបសាយ និងនៅតាមហាងទំនិញ។

image

សម្រាប់អតិថិជនដែលកម្មង់ទិញថេប្លេតស៊េរីថ្មីនេះមុនថ្ងៃទី 31 ខែកក្កដានោះនឹងទទួលបានការផ្លាស់ប្តូរស្គ្រីនអេក្រង់ម្តងដោយឥតគិតថ្លៃ។ ថេប្លេតស៊េរីថ្មីនេះដាក់លក់រួចហើយនៅក្នុងទីផ្សារប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិច កូរ៉េខាងត្បូង និងរុស្សី៕