ព័ត៌មាន

បោកគក់សម្លៀកបំពាក់បានស្អាតប្រកបដោយអនាម័យទោះក្នុងអាកាសធាតុបែបណាក៏ដោយ

រដូវភ្លៀងមកដល់ហើយ! ជាការពិតណាស់ អ្នកនឹងត្រូវការអ្នកមើលខុសត្រូវរឿងបោកគក់សម្លៀកបំពាក់ សម្រាប់ក្រុមគ្រួសារ ដូច្នេះ វាជារដូវ ដ៏គួរឲ្យភ័យខ្លាចមួយ។ នៅពេលសម្លៀកបំពាក់របស់អ្នកស្ងួតមិនទាន់ពេលវេលា នោះខោអាវកខ្វក់របស់អ្នកនឹងគរឡើងដូចភ្នំ។ ហើយអ្នកក៏មិនអាចបញ្ឈប់មេឃមិនឲ្យភ្លៀងបានឡើយ។ ប៉ុន្តែក្រុមហ៊ុនសាមសុងបានបង្កើតម៉ាស៊ីនបោកគក់ដែលអាចសម្រួលការបោកគក់របស់អ្នកឲ្យកាន់តែ ងាយស្រួល និងមានលទ្ធផលកាន់តែល្អប្រសើរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ Samsung Activ Dualwash™ អ្នកអាចថែទាំសម្លៀកបំពាក់របស់អ្នកបានកាន់តែល្អ មិនខាតពេលវេលា និងមិនបារម្ភពីលទ្ធផលនៃការបោកគក់ឡើយ។

image

 ដូច្នេះ តើមានអ្វីដែលពិសេសអំពី Samsung Activ Dualwash™ ?

ការបោកគក់គឺជាការងារដែលមេផ្ទះនៅជុំវិញពិភពលោកធ្វើឡើងដោយយកចិត្តទុកដាក់។ អ្នកប្រហែលជាមិនអាចកាត់ផ្តាច់វាបានទេ ដូចជាការរូសផ្នែកជុំវិញកអាវ និងកដៃអាវរបស់អ្នក ដែលជាទូទៅមិនអាចធ្វើការសម្អាតបានល្អ ដោយមិនឆ្លងកាត់ការត្រាំ ឬរូស ដោយដៃនោះឡើយ។ គ្មានមុខងារណាមួយ ដែលអាចជួយអ្នកឲ្យរំលងដំណាក់កាលនេះបានទេ ដូច្នេះ យើងក៏បានបន្ថែមនូវធ្នើ នៅលើម៉ាស៊ីនដែលអាចជួយ ឲ្យអ្នកត្រាំ រូសឬ ញីសម្លៀកបំពាក់របស់អ្នកបានយ៉ាងងាយស្រួលដោយមិនខ្ចាយទឹកជុំវិញ ម៉ាស៊ីនបោកគក់របស់អ្នកឡើយ។ 

image

  The Activ Dualwash™ ភ្ជាប់មកជាមួយនូវធ្នើយ៉ាងមាំ សម្រាប់ការបោកដោយដៃនូវខោអាវ ឬអ្វីៗដែលមានស្នាមប្រលាក់ខ្លាំង។ កន្លែងបង្ហូរទឹកចាប់ផ្តើម និងបញ្ចប់ដោយចុចប៊ូតុងតែមួយ ដើម្បីបង្ហូរទឹកដោយផ្ទាល់ចូលទៅក្នុងធ្នើត្រាំ។ ជំហាននេះដើម្បីប្រាកដថា ស្នាមប្រលាក់ និងក្អែល ដែលជាមូលហេតុនៃក្លិនអាក្រក់នានា ត្រូវបានកំចាត់ចោលក្រោយពេលបោកគក់រួច។

បញ្ហាមួយទៀត នៅពេលដែលយើងនិយាយជាមួយអ្នកប្រើប្រាស់លឺអំពីសាប៊ូដែលកកស្ទះនៅក្នុងម៉ាស៊ីន ដែលក្រោយមក ចាប់ផ្តើមបង្ក ជាបញ្ហាក្លិនអាក្រក់កើតឡើង។ ដើម្បីដោះស្រាយបញ្ហានេះ យើងបានបង្កើតនូវ Magic Dispenser ដែលដោះស្រាយបញ្ហាកកស្ទះសាប៊ូ។ វាបង្កើតនូវគំនួបទឹកខ្យល់ដែលអាចរំលាយសាប៊ូបានយ៉ាងល្អ មុននឹងចាប់ផ្តើមបោកគក់។ 

image

អ្នកប្រើប្រាស់ជាច្រើននឹងមានបញ្ហាជាមួយក្រណាត់ជ្រុះ រសាត់ និងកកស្ទះនៅក្នុងម៉ាស៊ីនក្រោយពេលបោកគក់រួច។Samsung Activ Dualwash ផ្តល់ជូនបច្ចេកវិទ្យា Magic Filter ដែលធានាបានថា គ្រប់ប្រភេទសាច់ក្រណាត់ សម្លៀកបំពាក់របស់អ្នកមិនប៉ះពាល់គុណភាព និងមិនទៅស្ទះនៅបំពង់បង្ហូរទឹកចេញ។ ជាការពិត កំទិចក្រណាត់ដែលជ្រុះ គឺជាមូលហេតុនៃក្លិនអាក្រក់ និងកកស្ទះនៅក្នុងបំពង់បង្ហូរទឹក។   

 image

Samsung Activ Dualwashជួយថែទាំសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អ។ ចំណែកមុខងារ Eco Tub Clean ជួយថែទាំម៉ាស៊ីនបោកគក់ របស់អ្នកឲ្យនៅតែមានអនាម័យ ដោយមិនចាំបាច់ប្រើជាតិគីមីគ្រោះថ្នាក់។ វាអាចប្រាប់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលវាត្រូវការ ការសម្អាត។ បច្ចេកវិទ្យា Digital Inverter ផ្តល់នូវការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយសម្លេងរំខាន និងប្រើប្រាស់ បានកាន់តែយូរ។ ម៉ាស៊ីនបោកគក់ប្រភេទនេះប្រើប្រាស់ម៉ាញេទិចខ្លាំង ដូច្នេះ វាកាន់តែស្ងាត់ និងមានកម្លាំងខ្លាំង ប្រើប្រាស់ថាមពលតិច និងធន់។ បច្ចេកវិទ្យា SuperSpeed កាត់បន្ថយពេលវេលា បោកគក់មកត្រឹម៣៦នាទី។ ជាមួយនឹងការប្រើប្រាស់ថាមពលប្រកប ដោយប្រសិទ្ធភាព និងរយៈពេលខ្លី អ្នកប្រើប្រាស់អាចកាត់បន្ថយការចំណាយលើថ្លៃភ្លើងជារៀងរាល់ខែ។

image

Samsung Activ Dualwashគឺជាម៉ាស៊ីនបោកគក់ទ្វារលើ ដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងមានមុខងារច្រើន ជម្រើស ដែលជួយសម្រាលបន្ទុករបស់អ្នកបានយ៉ាងច្រើន។ 

ឃើញម្តងមិនស្មើនឹងលឺមួយពាន់ដង! សូមមកទស្សនាដោយផ្ទាល់នូវហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា  http://www.samsung.com/sa_en/washing-machines/

ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com