ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S8 Active បង្ហាញខ្លួននៅលើ GFXBench

យើងធ្លាប់រាយការណ៍រួចមកហើយអំពីស្មាតហ្វូនស៊េរីថ្មី Galaxy S8 Active នៅលើ GeekBench ។ នៅលើ GFXBench បង្ហាញអំពីព័ត៌មានជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មីនេះ។ នៅក្នុងរបាយការណ៍នេះបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ទំហំ 5.4 អ៊ីងកម្រិតភាពច្បាស់ 2008 x 1080 ភិចសែលថែមទៀត។

image

បន្ថែមពីនេះទៀត ស្មាតហ្វូន Galaxy S8 Active នឹងដំណើរការបន្ទះឈីប Snapdragon 835 ជាមួយនឹង Octa-Core CPU និងក្រាហ្វិកកាត Adreno 540 GPU ។ រ៉េមរបស់ស្មាតហ្វូននេះមានទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB កាមេរ៉ាខាងក្រោយទំហំ 12 MP និង Android 7.0 Nougat ជាមួយ UI ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងអំពីព័ត៌មានផ្លូវការចេញពីប្រទេសកូរ៉េនៅឡើយទេ៕

image