ព័ត៌មាន

ក្រុមហ៊ុនចែកចាយធំៗនៅប្រទេសកាណាដាចាប់ផ្តើមលក់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy XCover 4

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy XCover 4 ឥឡូវនេះចាប់ផ្តើមដាក់លក់ហើយនៅតាមហាងចែកចាយជាច្រើននៅក្នុងប្រទេសកាណាដា។ ក្រុមហ៊ុនចែកចាយទាំងនោះរួមមាន Telus, Rogers, Vedeotron និង Freedom Mobile នៅក្នុងប្រទេសមួយនេះ។

image

សម្រាប់តម្លៃ ក្រុមហ៊ុន Videotron នឹងលក់ស្មាតហ្វូននេះនៅក្នុងតម្លៃ 225 ដុល្លារ ខណៈក្រុមហ៊ុន Freedom Mobile លក់ក្នុងតម្លៃ 240 ដុល្លារ។ ក្រុមហ៊ុន Telus លក់ក្នុងតម្លៃ 244 ដុល្លារ ចំនែកក្រុមហ៊ុន​ Rogers លក់ក្នុងតម្លៃ 265 ដុល្លារ៕