ព័ត៌មាន

ទូរទស្សន៍ QLED ជាការច្នៃប្រឌិតបែបសិល្បៈបង្កើតឡើងដោយបច្ចេកវិទ្យាសាមសុង

មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ នៅសតវត្សទី២១នេះ ជីវិតរបស់មនុស្សយើង រុំព័ទ្ធទៅដោយបច្ចេកវិទ្យាព័ត៌មាន ដែលជួយធ្វើឲ្យជីវិតរបស់យើងកាន់តែងាយស្រួល។ ផលិតផលផ្តល់ការសន្យា ដាក់ក្នុងផ្ទះ និងបំពេញការងារដោយស័្វយប្រវត្តិដូចជាសម្អាត និងដាំស្លជាដើម។ 

ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ចូលចិត្តជីវិតសាមញ្ញ និងមានរបៀប។ យើងរីករាយជាមួយបរិយាកាសមួយដែល ស្រស់ស្រាយគួរឲ្យចង់សម្រាក មានពណ៌និងរូបភាពស្រស់ស្អាតត្រជាក់ភ្នែក។ យ៉ាងហោចណាស់ យើងក៏ចង់ លម្ហែអារម្មណ៍មើលទូរទស្សន៍ជាមួយក្រុមគ្រួសារយ៉ាងរីករាយនៅផ្ទះ បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ។

 image

ក្រុមហ៊ុនសាមសុងមានដំណោះស្រាយដើម្បីដាក់ទូរទស្សន៍នៅក្នុងផ្ទះរបស់អ្នកឲ្យមើលទៅឃើញស្អាតទាន់សម័យ បំពាក់ ដោយបច្ចេកវិទ្យាទំនើប និងតំណភ្ជាប់ប្រព័ន្ធ ដែលមិនមែនត្រឹមតែជាម៉ាស៊ីនធំមួយ ។ នេះគឺជាការច្នៃប្រឌិតថ្មីនៃ ទូរទស្សន៍ Samsung QLED

 image

ទូរទស្សន៍ស៊េរីថ្មីនេះ ស្ថិតនៅក្នុងចំណោមទូរទស្សន៍អេក្រង់ធំជាងគេនៅក្នុងទីផ្សារ មិនថាតែអេក្រង់រាប ស្មើ ឬអេក្រង់កោងឡើយ និងមានជម្រើសទំហំចាប់ពី៥៥ អ៊ីញឡើងទៅ។ ទោះបីយ៉ាងណា របៀបដែលអ្នករចនាម៉ូត ប្រើក្នុងការអភិវឌ្ឍទូរទស្សន៍ជំនាន់ថ្មី ត្រូវបានចាត់ទុកថាជម្រើសរវាងភាពស្រស់ស្អាតបែប អេក្រង់កោង និង អេក្រង់រាបស្មើ ដែលហាក់ដូចជាស័ក្តិសមសម្រាប់បរិយាកាសក្នុងផ្ទះបែបសម័យ។  

 image

លក្ខណៈពិសេសនៃទូរទស្សន៍សាមសុង QLED គឺជារូបភាព ស្តាយ៍ និងការរចនា Q (Q Picture, Q Style and Q Design)។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីរឿងខ្សែរប៉ាត់រប៉ាយ និងអាច តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបានស្រស់ស្អាត។ ប្រព័ន្ធអុបទិកនេះ អាចតភ្ជាប់គ្រប់ឧបករណ៍ទាំងអស់ ទៅនឹងទូរទស្សន៍តាមរយៈ One Connect ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល ក្នុងការភ្ជាប់ឧបករណ៍ហ្គេម និង ឧបករណ៍ផ្សេងៗទៀត ជាមួយទូរទស្សន៍។

 ទូរទស្សន៍សាមសុង QLED TV ទាំងអស់ បង្ហាញពីការរួមបញ្ចូលឥតខ្ចោះនៃការរចនា និងបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់របស់សាមសុង។ នៅពេលដែលអ្នកបើកមើល អ្នកនឹងមើលឃើញពណ៌ដ៏ស្រស់ស្អាតលើ អេក្រង់ទូរទស្សន៍ ដោយសារតែវាបំពាក់នូវ HDR ដែលជួយបង្កើនកម្រិតពន្លឺ ជួយឲ្យអ្នកប្រើប្រាស់មើលបាន ច្បាស់ល្អ។

 image

មិនតែប៉ុណ្ណោះទូរទស្សន៍សាមសុង QLED TV ផ្តល់ជូននូវពន្លឺភ្លឺល្អដែលមានកម្រិតរវាង HDR1500 និង 2000 ងាយស្រួលទស្សនា មិនបង្កឲ្យឈឺភ្នែក។ ការរួមបញ្ចូលពន្លឺពណ៌ និងបច្ចេកវិទ្យាពណ៌ធ្វើឲ្យបទពិសោធន៍ ទស្សនារបស់អ្នកកាន់តែល្អទ្វេដង។

 ក្នុងការប្រារព្ធការឈ្នះពានរង្វាន់ QLED របស់យើង និងការទទួលស្គាល់ជាវិជ្ជមានទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗ ទៀតក្នុងពិភពលោក យើងបានផ្តល់ជូនឧបករណ៍បំពងសម្លេង Sound Bar (HW-MS6501/XT)  និងជើងទម្រ  សម្រាប់អតិថិជនទាំងទ្បាយណាដែលជាវម៉ូដែលទូរទស្សន៍ដូចជា៖ Q8C (curved) 75 អ៊ីញ Q8C 65 អ៊ីញ និង Q7F (flat) 55 អ៊ីញ ។ ការបន្ថែមជូននេះមាននៅតាមហាងទំនើបសាមសុងមួយចំនួនតែប៉ុណ្ណោះ ហើយមានសុពលភាពចាប់ពីថ្ងៃទី ០១ ដល់ ៣០ មិថុនា ២០១៧។

image

 ស៊េរីទូរទស្សន៍សាមសុងទាំងអស់មានដាក់លក់តាមបណ្តាហាងលក់រាយនានា រួមមានទាំងផ្សារទំនើបអ៊ីអន និង ហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ អញ្ជើញមកទស្សនាឥទ្បូវនេះដើម្បីដឹងថាអេក្រង់ទូរទស្សន៍នេះ មានពណ៌ច្បាស់ល្អកម្រិតណា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនសាមសុង តាមរយៈលេខ 023-99-3232 

  ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com